កូរ៉េខាងជើងដាក់ឲ្យប្រើប្រាស់នាវាមុជទឹកស៊េរីថ្មី មានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរតាក់ទិក

94
0 975

សេអ៊ូល៖ កូរ៉េខាងជើងបានដាក់សម្ពោធនាវាមុជទឹកស៊េរីថ្មី មួយដែលមានសមត្ថភាពវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ក្រោមកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពកងទ័ពជើងទឹក។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA  បានរាយការណ៍ថានាវាមុជទឹកខាងលើមានលេខសម្គាល់ ៨៤១ គឺមានឈ្មោះ ហេរ៉ូ គីម គុន អ៊ុក (Hero Kim Kun Ok) ហើយថាការផលិតបាននាវាមុជទឹកនេះដែរជាការចាប់ផ្ដើមបើកទំព័រថ្មីមួយនៃការពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កូរ៉េខាងជើង។

94 free

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA បានឱ្យដឹងទៀតថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធ កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយលោក គីម ក៏បានសង្កត់ធ្ងន់ដែរថានាវមុជទឹកថ្មីនេះគឺជាផ្នែកមួយនៃការជឿនលឿនទៅមុខក្នុងការបំពាក់អាវុធនុយក្លេអ៊ែរ ដល់កងទ័ពជើងទឹកកូរ៉េខាងជើង នៅពេលអនាគត។

បើតាមវិទ្យាស្ថាន Nuclear Threat Initiative មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក កូរ៉េខាងជើងត្រូវបានគេវាយតម្លៃថាមាននាវាមុជទឹកចន្លោះ ពី៦៤ ទៅ៨៦គ្រឿង ដែលធ្វើឱ្យប្រទេសនេះស្ថិតនៅក្នុងចំណោមប្រទេសមានកងនាវាមុជទឹកធំៗ នៅលើពិភពលោក៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...