ដំណឹងល្អ! ក្រសួងអប់រំប្រកាសជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម លើឯកទេសចំនួន១២នេះ
ក្រសួងអប់រំ យុវជន និងកីឡានឹងធ្វើការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ សម្រាប់បម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ នៅតាមគ្រឹះស្ថានសិក្សា និងអង្គភាព នានា ចំនួន៧៣៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ នេះបើយោងតាម ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងនៅខែមិថុនានេះ។
ការប្រលងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ សម្រាប់ឯកទេសចំនួន១២ដែលក្នុងនោះមាន៖
១. សីលធម៌ពលរដ្ឋវិជ្ជា
២. អក្សរសាស្រ្តខ្មែរ
៣. ភូមិវិទ្យា
៤. បសុវប្បកម្ម
៥. កៃច្នៃអាហារ
៦. ក្សេត្យសាស្រ្ត
៧. ផែនដីវិទ្យា
៨. សេដ្ឋកិច្ច
៩. ព័ត៌មានវិទ្យា
១០. វិស្វកម្មកំព្យូទ័រ
១១. មេកានិក
១២. អេឡិចត្រូនិក
គួរជម្រាបផងដែរថាសម្រាប់កាលបរិច្ឆេទនៃការទទួលពាក្យប្រឡង ចាប់ពីថ្ងៃប្រកាសដំណឹងរហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង៥ល្ងាច។ សម័យប្រឡងនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលវិញ្ញាសាប្រលងបេក្ខជនម្នាក់ៗត្រូវធ្វើ២វិញ្ញាសារួមមាន វិញ្ញាសាវប្បធម៌ទូទៅរយៈពេល១ម៉ោង៣០នាទី មេគុណ១ ( ជាវិញ្ញាសារួមសម្រាប់គ្រប់មុខវិជ្ជាឯកទេស) និងវិញ្ញាសាឯកទេស រយៈពេល៣ម៉ោង មេគុណ៣។ ដោយឡែកសម្រាប់ទីកន្លែងប្រឡងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ៕
សូមអានលម្អិតនៃសេចក្តីជូនដំណឹងរបស់ក្រសួង អប់រំ យុវជននិងកីឡា ដូចខាងក្រោម៖