ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សាសម្ដេចតេជោ ដឹកនាំប្រតិភូចូលរួមប្រគល់ថវិកាជូនដល់រដ្ឋបាលឃុំអូរកណ្ដៀរសែនជ័យ ដើម្បីជាចំណែកសាងសង់សាលារៀន

94
0 10

(ក្រចេះ)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សាសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូចូលរួមប្រគល់ថវិកាចំនួន 5លានរៀល ជូនដល់រដ្ឋបាលឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដើម្បីជាចំណែកក្នុងគោលបំណងសាងសង់សាលាបឋមសិក្សាឆ្លងកាត់អូរកណ្ដៀរ២ មានអគារមួយខ្នង មានបីបន្ទប់តបតាមការអំពាវនាវដែលមានលោក សឿន នឿន ជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំផងដែរ។

94 free

ជាងនេះទៅទៀត ឯកឧត្តម ហែម ប្រសើរ បានប្រគល់ថវិកាចំនួន 50 ម៉ឺនរៀលជូនដល់រដ្ឋបាលឃុំអូរកណ្ដៀរសែនជ័យ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុងមូលដ្ឋានឃុំរបស់ខ្លួនផងដែរ ៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...