សមត្ថកិច្ចចាប់ខ្លួន​ជនសង្ស័យ ៤​នាក់ ដោយរឹបអូស​គ្រឿងញៀន​ជាង​ ១០​គីឡូក្រាម នៅ​ក្រុង​សៀមរាប

94
0 39

(ភ្នំពេញ) ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក​គ្រឿងញៀន ចាប់ខ្លួន​ជនល្មើស​ចំនួន​៤​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ១០ ​គីឡូក្រាម ដោយ​អនុវត្ត​តាម​បញ្ជា​ នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ និង​ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

បើ​តាម​សមត្ថកិច្ច នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង ១២ ៖ ០០​ នាទី កម្លាំង​ជំនាញ (​ក​១) ដឹកនាំ​ដោយ​ លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង លោក​វរសេនីយ៍ឯក ហុង វ​ណ្ណា​រិ​ទ្ធ នាយករង​មន្ទីរ លោក​វរសេនីយ៍ទោ កើត រ៉ា​វី និង​លោក​វរសេនីយ៍ទោ រឹម ម៉ិច នាយ​រង​ការិយាល័យ (​ក​១) សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​សម្របសម្រួល​ដោយ​លោក ប៉ុក តារា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប​ករណី​ជួញដូរ​ រក្សា​ទុកគ្រឿងញៀន នៅ​ ០៣​ គោលដៅ​ផ្សេង​ជា​បន្តបន្ទាប់ ៖
គោលដៅ​ទី​១ ៖ តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង (​ផ្លូវបំបែក​ផ្សារ​ក្រោម​) ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប គោលដៅ​ទី​២៖ ផ្ទះ​លេខ​០២៥ ផ្លូវ​ក្រុម​១ ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​សៀមរាប និង​គោលដៅ​ទី​៣៖ ផ្ទះ​គ្មាន​លេខ ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ។
សម្រាប់​លទ្ធផល​បង្ក្រាប​បាន កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់​៖
១. ឈ្មោះ ផា​ន់ សុក​ជា ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​ ៣៤ ​ឆ្នាំ
២.​ឈ្មោះ ភា ភ័​ក្ត្រ ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​ ៣៧ ​ឆ្នាំ
៣.​ឈ្មោះ ចេក សុផល ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​ ២៧ ​ឆ្នាំ
៤. ឈ្មោះ ជ្រឹង គឹ​ម​សៀង ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​ ៣១​ ឆ្នាំ ។

94 free

ចំពោះ​វត្ថុ​តាង​ដែល​ចាប់​យក​បាន ​រួម​មាន ៖ សារធាតុ​ញៀន​ប្រភេទ​គ្រាប់ (WY) ចំនួន ១៧.៨០០ គ្រាប់ ទម្ងន់​សរុប ០១ គីឡូក្រាម ៦៩០.៣៤ ក្រាម ​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ០៩ ដុំ ទម្ងន់​សរុប ០៨ គីឡូក្រាម ៩៩៩.៧៦ ក្រាម សរុប​គ្រឿងញៀន ទម្ងន់ ១០ គ​.​ក្រ ៦៩០.១ ក្រាម​ និងទូរសព្ទ​ ចំនួន ០៦ ​គ្រឿង​ ។

បច្ចុប្បន្នជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការតាម​នីតិវិធីច្បាប់ ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...