សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចេញញត្តិគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយបើរកឃើញនឹងបណ្តេញចេញពីក្របខណ្ឌតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

94
0 42
(ភ្នំពេញ)៖ ញត្តិគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញនឹងបណ្តេញចេញពីក្របខណ្ឌ ។
94 free
លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល តំណាងឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងអង្គការ-សមាគមទាំង១៨ សូមម្តែងនូវការគាំទ្រយ៉ាង ពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ដែលជាយុវជនបន្តវេន បានខិតខំបំពេញការងារមិនដែលនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ តាមរយៈការដាក់ចេញគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះកម្មវិធីអាទិភាព៦ចំណុច ត្រូវបានដាក់ឱ្យអនុវត្តភ្លាមៗ សំដៅជួយប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ។ សម្តេចបានពង្រឹងគ្រប់ក្រសួង-ស្ថាប័ន និងបង្កើតសមិទ្ធផលធំៗជាបន្តបន្ទាប់។ វិធានការជាច្រើនដែលដាក់ចេញដោយសម្តេច ត្រូវបានសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក្នុងនោះមានដូចជា ការបណ្តេញកងកម្លាំងប្រដាប់អាវុធណា ដែលប្រើប្រាស់គ្រឿងញៀនចេញពីក្របខណ្ឌ វិធានការចំពោះអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចវេសជាដើម៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...