សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ដឹកនាំក្រុមការងារ​ យកអំណោយជូនដល់ប្រជាពលរដ្ឋមានបញ្ហាជីវភាពខ្វះខាត

94
0 45

(ស្វាយរៀង)៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហែម ប្រសើរ ប្រធានសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានដឹកនាំក្រុមការងារ​ ថ្នាក់ដឹកនាំ និងសមាជិក នៃសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល យកអំណោយចុះចែកជូនដល់ប្រជាពលរដ្ឋដែលមានបញ្ហាជីវភាពខ្វះខាតចំនួន ២ភូមិ ស្ថិតនៅភូមិត្រពាំងពោន និងភូមិព្រៃចំការ ឃុំឆ្មារ ស្រុករំដួល ខេត្តស្វាយរៀង ចំនួន ៣ គ្រួសារ តាមរយៈសំណើរសុំរបស់ លោក ប៉ាល់ សៅជាតិ ប្រធានអង្គភាពកាសែតពន្លឺពេជ្រ និងគេហទំព័រភីភីធីញូស៍ ដែលជាសមាជិកនៃសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល
ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងប្រជាការភូមិ ។
+ អំណោយរួមមាន៖
១.អង្ករ ចំនួន ៣បេ (25kg)
២.មី ចំនួន ៣កេស
៣.ត្រីខ ចំនួន ៣ដុំ
៤.ទឹកត្រី ចំនួន ៣យួរ
៥.ទឹកស៊ីអ៊ីវ ចំនួន ៣យួរ
៦.ថវិកា ចំនួន ១លានរៀល

94 free
ព្រមទាំងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនមូលដ្ឋានដែលបានជួយសម្របសម្រួលរួមមានប្រជាការភូមិ ឃុំ
ឆ្លៀតក្នុងឱកាសនេះ សូមប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនដល់លោក ហែម ប្រសើរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...