មេបក្សប្រឆាំងកូរ៉េខាងត្បូង ធ្វើកូដកម្មបង្អត់អាហារ ដើម្បីតវ៉ាគោលនយោបាយរបស់រដ្ឋាភិបាល
សេអ៊ូល៖ កាលពីថ្ងៃព្រហស្បតិ៍ មេបក្សប្រឆាំងធំជាងគេនៅប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមការធ្វើកូដកម្មបង្អត់អាហារ ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ជុំវិញការបញ្ចេញទឹកកាកសំណល់វិទ្យុសកម្មរបស់ជប៉ុន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ពាក់ព័ន្ធនឹងបញ្ហា Fukushima លោក Lee បានចោទរដ្ឋាភិបាលកូរ៉េខាងត្បូង ថាគាំទ្រជប៉ុនជំនួសឱ្យការប្រឆាំងតវ៉ា។ យ៉ាងណាមិញ កន្លងមកនេះ កូរ៉េខាងត្បូងបាននិយាយថា ខ្លួនមិនគាំទ្រឬយល់ស្របចំពោះសកម្មភាពរបស់ជប៉ុនឡើយ ប៉ុន្តែផ្ទុយពីចិន ដែលបានប្រកាន់ជំហរប្រឆាំងច្បាស់ៗ ចំពោះទង្វើរបស់ទីក្រុងតូក្យូ។
ក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃព្រហស្បតិ៍នេះ លោក លី ចែម្យុង (Lee Jae-Myung) ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េ បានរៀបរាប់នូវហេតុផលជាច្រើន សម្រាប់សកម្មភាពរតវ៉ារបស់លោក ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើការធ្វើកូដកម្មបង្អត់អាហារ នឹងមានរយៈពេលយូរប៉ុនណាឡើយ។ ហេតុផលទាំងនោះ រួមមានចាប់តាំងពីបញ្ហាសេដ្ឋកិច្ច នយោបាយដែលបង្កភាពបែកបាក់ ការគំរាមកំហែងចំពោះសេរីភាពនៃសារព័ត៌មាន ភាពខ្វះការទទួលខុសត្រូវ ចំពោះសោកនាដកម្មមនុស្សជាន់គ្នាស្លាប់ កាលពីខែតុលា ឆ្នាំមុន ហើយនិងបរាជ័យក្នុងការប្រឆាំងតវ៉ាចំពោះការបង្ហូរទឹកសំណល់វិទ្យុសកម្មរបស់ជប៉ុន៕
ប្រភព៖ AFP