មេបក្សប្រឆាំងកូរ៉េខាងត្បូង ធ្វើកូដកម្មបង្អត់អាហារ ដើម្បីតវ៉ាគោលនយោបាយរបស់រដ្ឋាភិបាល

94
0 981

សេអ៊ូល៖ កាលពីថ្ងៃព្រហស្បតិ៍ មេបក្សប្រឆាំងធំជាងគេនៅប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមការធ្វើកូដកម្មបង្អត់អាហារ ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ជុំវិញការបញ្ចេញ​ទឹកកាកសំណល់វិទ្យុសកម្មរបស់ជប៉ុន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

94 free

ពាក់ព័ន្ធនឹងបញ្ហា Fukushima ​លោក ​Lee បានចោទរដ្ឋាភិបាលកូរ៉េខាងត្បូង ថាគាំទ្រជប៉ុនជំនួសឱ្យការប្រឆាំងតវ៉ា។ យ៉ាងណាមិញ កន្លងមកនេះ កូរ៉េខាងត្បូងបាននិយាយថា ខ្លួនមិនគាំទ្រឬយល់ស្របចំពោះសកម្មភាពរបស់ជប៉ុនឡើយ ប៉ុន្តែផ្ទុយពីចិន ដែលបានប្រកាន់ជំហរប្រឆាំងច្បាស់ៗ ចំពោះទង្វើរបស់ទីក្រុងតូក្យូ។

ក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃព្រហស្បតិ៍នេះ លោក លី ចែម្យុង (Lee Jae-Myung) ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េ បានរៀបរាប់នូវហេតុផលជាច្រើន សម្រាប់សកម្មភាពរតវ៉ារបស់លោក ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើការធ្វើកូដកម្មបង្អត់អាហារ នឹងមានរយៈពេលយូរប៉ុនណាឡើយ។ ហេតុផលទាំងនោះ ​រួមមានចាប់តាំងពីបញ្ហាសេដ្ឋកិច្ច នយោបាយដែលបង្កភាពបែកបាក់ ការគំរាមកំហែងចំពោះសេរីភាពនៃសារព័ត៌មាន ភាពខ្វះការទទួលខុសត្រូវ ចំពោះសោកនាដកម្មមនុស្សជាន់គ្នាស្លាប់ កាលពីខែតុលា ឆ្នាំមុន ហើយនិងបរាជ័យក្នុងការប្រឆាំងតវ៉ាចំពោះ​ការបង្ហូរទឹកសំណល់វិទ្យុសកម្មរបស់ជប៉ុន៕

ប្រភព៖ AFP

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...