អង្គភាពសារព័ត៌មានវ៉ាវញូស៍ដេលី ចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៤
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២៣ អង្គភាពសារព័ត៌មានវ៉ាវញូស៍ដេលី ដែលមាន លោក ថៃ ស៊ាងម៉ី ជាប្រធាន និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ។
ឆ្លៀតក្នុងឱកាសនេះ សូមប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនដល់ លោក ថៃ ស៊ាងម៉ី ជាប្រធាន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃអង្គភាពសារព័ត៌មានវ៉ាវញូស៍ដេលី ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕