ឯកឧត្ដម ហែម ប្រសើរ ប្រធានសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល យកអំណោយចែកជូនប្រជាពលរដ្ឋមានបញ្ហាជីវភាពខ្វះខាតនៅខេត្តតាកែវ

94
0 16

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហែម ប្រសើរ ប្រធានសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានដឹកនាំក្រុមការងារ ថ្នាក់ដឹកនាំ និងសមាជិក នៃសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល យកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលមានបញ្ហាជីវភាពខ្វះខាតស្ថិតនៅភូមិថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ចំនួន ២០ គ្រួសារ
+ អំណោយរួមមាន៖
១.អង្ករ ចំនួន ២០បេ (25kg)
២.មី ចំនួន ២០កេស
៣.ត្រីខ ចំនួន ២០យួរ
៤.ទឹកត្រី ចំនួន ២០យួរ
៥.ទឹកស៊ីអ៊ីវ ចំនួន ២០យួរ
៦.ម៉ុង ចំនួន ២០ ព្រមទាំងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ និងបងប្អូនប្រជាការភូមិដែលបានចូលរួមសម្របសម្រួលការងារផ្សេងៗដល់ក្រុមការងារ

94 free

ឆ្លៀតក្នុងឱកាសនេះ សូមប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនដល់លោក ហែម ប្រសើរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់
នៃសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...