កម្ពុជាបន្តទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិនចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០មករា
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានជូនដំណឹងថា កម្ពុជានៅតែបន្តទទួលឥទ្ធិពលខ្សោយ ពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ(°C) និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦អង្សាសេ(°C) ចាប់ពីថ្ងៃទី០៨រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។