សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល យកអំណោយចុះចែកជូនដល់ប្រជាពលរដ្ឋដែលមានបញ្ហាជីវភាពខ្វះខាតក្នុងខេត្តកំពង់ស្ពឺ

94
0 6

នាព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហែម ប្រសើរ ជាប្រធាន និងលោកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានដឹកនាំក្រុមការងារ ថ្នាក់ដឹកនាំ និងសមាជិក នៃសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល យកអំណោយចុះចែកជូនដល់ប្រជាពលរដ្ឋដែលមានបញ្ហាជីវភាពខ្វះខាតស្ថិតនៅភូមិត្រពាំងអង្គ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន ៥ គ្រួសារ
ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោក សុន ឈឿន ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាការភូមិ
+ អំណោយរួមមាន៖
– អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ម៉ុង ព្រមទាំងថវិកាមួយចំនួន

94 free

ឆ្លៀតក្នុងឱកាសនេះសូមប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនដល់លោក ហែម ប្រសើរ និងលោកបណ្ឌិត ហ៊ាង គឹមស្រឿន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...