កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

94
0 20

(ខេត្តព្រះសីហនុ) ៖ នៅវេលាម៉ោង ០៩ ៖ ៣០ នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ០១ នាក់ និងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តិក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាមការបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

94 free

កម្លាំងជំនាញ បានចាប់ដកហូតយកវត្ថុតាងដែលរួមមាន៖កាំភ្លើងខ្លី ចំនួន ០១ ដើម ម៉ាកCF98 លេខ: 00542007236, កាំភ្លើងវែង ចំនួន ០១ ដើម ម៉ាក BLOW លេខ: B14I2-21060103, បង់កាំភ្លើង ចំនួន ០៥ (ខូចបង់ ចំនួន០១), កាណុងកាំភ្លើង ចំនួន ០១, គ្រាប់កាំភ្លើង ចំនួន ៦៥ គ្រាប់, ទូរសព្ទដៃ ចំនួន ០៦ គ្រឿង, លិខិតឆ្លងដែន ចំនួន ០២ ក្បាល, សៀវភៅការងារជនបរទេស ចំនួន ០២ ក្បាល, អត្តសញ្ញាណបណ្ណសញ្ជាតិចិន ចំនួន ០៣ ក្បាល, លោហៈធាតុពណ៌ស ត្បូងពណ៌សចំនួន ០១ វង់, កុំព្យូទ័រ ម៉ាក Lenovo ចំនួន ០១ គ្រឿង, ថ្នាំក្នុងកំប៉ុងពណ៌ស ចំនួន ០៥ កំប៉ុង (៥០០គ្រាប់), រថយន្ត ០១ គ្រឿង ម៉ាក HONG QI ផ្លាកលេខ ភ្នំពេញ 2BW-6836 និងសម្ភារប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកងរាជអាវុធហត្ថ
ខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់ ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...