ឧក្រិដ្ឋជនគេចខ្លួនបាត់ខណៈគ្រឿងញៀន ជិត១៦០គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបរឹបអូសក្បែរ ព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះ វិហារ

94
0 8

(ស្ទឹងត្រែង ) ៖ គ្រឿងញៀន ប្រភេទ ម្សៅ ក្រាម ពណ៌ ស ថ្លា ទម្ង ន់ ប្ប្រមាជិត ១៦០ គីឡូក្រាម វេចខ្ចប់ ក្នុង សំបក ផ្លា ស្ទិច បន្លំ ជា តែ កញ្ចប់ ត្រូវ បាន កម្លាំងនគរបាល ស្នងការដ្ឋាន ខេត្ត ស្ទឹងត្រែង សហការជា មួយ កម្លាំង BLO ប្រចាំ ច្រក ទ្វា អន្តរជាតិ ត្រពាំង គ្រៀល បង្ក្រាប បាននៅ ចំណុចអូរ អន្លង់ ស្វាយ ឃុំ ព្រះ រំកិល ស្រុក បុរី អូរ ស្វាយ សែន ជ័យ កាលពី វេលាម៉ោង ០៤ ទៀប ភ្លឺ ថ្ងៃទី ៨ ខែមក រា ឆ្នាំ ២០២៤ ។ នេះ បើ តាម ប្រភព ពី សមត្ថកិច្ច បានឱ្យដឹង នៅ ព្រឹក ថ្ងៃ ទី ១០ ខែមករា ឆ្នាំ ២០២៤ ។

យោង តាម ប្រភព ព ត៌ មាន ពី កម្លាំងសមត្ថកិច្ច សហការ បង្ក្រាប នា យប់ ទៀប ភ្លឺ នោះ ថា ដោយសារ ស្ថានភាព ស្មុគស្មាញ និង ផ្លូវ របៀង តាម ពព្រៃច្រើន កន្លែង កម្លាំង សមត្ថកិច្ច ក៏ បាន បែងចែក កម្លាំង ជា ០៣ ក្រុម ក្នុង ០៣ គោលដៅ ផ្សេង គ្នា ដើម្បី ស្ទាក់ និងបង្ក្រាប ។ ជាក់ស្តែង ត្រូវ បាន សមត្ថកិច្ច បង្ក្រាប ខណៈ ជនសង្ស័យ កំពុង ដឹក គ្រឿងញៀន តាម គោ យន្ត កន្ត្រៃ ០១ គ្រឿង ក្នុង ព្រៃ ក្បែរ ព្រំប្រទល់ខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ ។

តាម ប្រភព ព័ត៌មាន បានបន្តឱ្យដឹង ទៀតថា ក្នុង ប្រតិបត្តិការ បង្ក្រាប ដោយ កម្លាំង មន្ទីរ ប្រឆាំង គ្រឿងញៀន (ក ៩ ) នៃក្រសួងមហាផ្ទៃ ដោយ មានការ សហការ ជាមួយ BLO ប្រចាំ ព្រំដែន កម្ពុជា ឡាវ និង កម្លាំង នគរបាល នៃ ស្នងការដ្ឋាន ខេត្តស្ទឹងត្រែង ។

94 free

សមត្ថកិច្ច បាន បញ្ជាក់ ថា វត្ថុ តាង ដកហូត មាន គ្រឿងញៀន ប្រភេទ មេ តំ ហ្វេ តា មីន ចំនួន ០៦ បេ ស្មើ ៦០ ដុំ គិត ជា ទម្ងន់ ជាង ១៥៩ គីឡូក្រាម ។

វត្ថុ តាង ដែល កម្លាំង សមត្ថកិច្ច ដកហូត បាន ខាងលើ គឺ មាន កញ្ចប់ ពណ៌ បៃតង ចំនួន ១១៨ ដុំ , កញ្ចប់ ពណ៌ លឿង ចំនួន ៤២ ដុំ, គោ យន្ត កន្ត្រៃ ០១ គ្រឿង, ទូរ សព្ទ ដៃ ម៉ាក Nokia ចំនួន ០១ គ្រឿង ។

ប្រភព ព័ត៌មាន បានឱ្យដឹង ទៀតថា ខណៈកម្លាំង សមត្ថកិច្ច ចុះ ឡោម ព័ទ្ធ បង្ក្រាប ជនសង្ស័យ ចំនួន ០២ នាក់ បាន រត់គេច ខ្លួន បាត់ស្រមោល ។ រហូតមក ដល់ ពេល នេះ សមត្ថកិច្ច នៅតែ បន្ត ស្វែងរក ចាប់ខ្លួន ដើម្បី នាំ ខ្លួន មក ផ្ដន្ទាទោស តាម ច្បាប់ ។

ពាក់ព័ន្ធ ករណី នេះ កម្លាំង សមត្ថកិច្ច ក៏ បាន ក្តាប់ មុខសញ្ញា មេ ឧក្រិដ្ឋជន ជួញដូរ ថ្នាំ ញៀននោះ ផង ដែរ គ្រាន់តែចាប់ មិន ទាន់ បាន ប៉ុណ្ណោះ ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...