គ.ជ.ប ចំណាយថវិកាជាង ៥០លានដុល្លារសម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

94
0 156

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រួតពិនិត្យដំណើរការបោះពុម្ពសន្ធឹកឆ្នោតនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា គ.ជ.ប ចំណាយថវិកាជាង ៥០លានដុល្លារសម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា គ.ជ.ប បានទិញទឹកថ្នាំជ្រលក់លាងមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោតចំនួន៥ម៉ឺន២ពាន់ដប ដែលទិញពីប្រទេសឥណ្ឌា បានមកដល់ឃ្លាំងរបស់គ.ជ.ប ដើម្បីត្រៀមចែកជូនដល់ការិយាល័យសម្រាប់បោះឆ្នោតនៅទូទាំងរាជធានីខេត្ត។

94 free

អ្នកនាំពាក្យរូបនេះបានប្រាប់ឱ្យដឹងទៀតថា ជាទូទៅពលរដ្ឋអាចបោះឆ្នោតដោយគូសសញ្ញាគ្រីសក្នុងប្រអប់សម្រាប់គណបក្សដែលខ្លួនពេញចិត្ត ប៉ុន្តែការបោះឆ្នោតឆ្នាំនេះ គ.ជ.ប អនុញ្ញាតឱ្យគូសសញ្ញាបូក សញ្ញាគុណ សញ្ញាគ្រីស ជាដើម លើកលែងតែសញ្ញាដែលបង្ហាញពីអត្តសញ្ញាណរបស់អ្នកគូស (អ្នកបោះឆ្នោត) ដូចជាចុះហត្ថលេខា សរសេរឈ្មោះ សរសេរលេខ ឬស្នាមមេដៃជាដើម។

បើតាមឯកឧត្តម ហង្ស ពុទ្ធា គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក ដោយជាង ១១លានសន្លឹកនឹងយកទៅប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងជាង ១លានសន្លឹកទៀតសម្រាប់បម្រុងទុកនៅតាមរាជធានីខេត្ត។ សន្លឹកឆ្នោតនឹងដឹកទៅតាមបណ្តាខេត្តនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានការិយាល័យបោះឆ្នោតសរុប

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...