អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្ធូរបន្ថយអត្រាពន្ធអាករលើទំនិញមួយចំនួន រួមទាំងយានយន្ត ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣

94
0 290

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយ អនុក្រឹត្យ លេខ ១២២ អនក្រ.បក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួន ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។

សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីភ្ញៀវកិត្តិយស ពីវិស័យឯកជន ដែលមានសមាសភាពមកពី សភាពាណិជ្ជកម្មកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនទំនិញ សមាគមធុរកិច្ចជប៉ុននៃកម្ពុជា សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សមាគមអ្នកលក់រថយន្តកម្ពុជា ប្រធាន ឬតំណាងក្រុមហ៊ុននាំចេញនាំចូល ធុរជន និងជើងសាគយពាក់ព័ន្ធសរុប ២៨៤ រូប និង មន្ត្រីគយនិងរដ្ឋាករ ចំនួន ២៧១ រូប មកពីបណ្តាអង្គភាពគយនិងរដ្ឋាករទូទាំងប្រទេស។

94 free

ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសរំលេចនូវការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកទឹកចិត្តផ្នែកពន្ធ និងអាករបន្ថែមទៀត សំដៅជំរុញសន្ទុះ អភិវឌ្ឍន៍វិស័យ អាទិភាពនានារួមមាន៖ វិស័យកសិកម្ម, វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យឧស្សាហកម្ម និងផលិតកម្ម, វិស័យដឹកជញ្ជូន, ការរួមចំណែកក្នុងការការពារ បរិស្ថាន និងការសម្រួលដល់ជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេស ក្នុងបរិបទដែល កម្ពុជាបាននិងកំពុងរងនូវផលប៉ះពាល់ខ្លាំង បណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩, អតិផរណា និងការថមថយកំណើនសេដ្ឋកិច្ចសកល។

ឯកឧត្តម បណ្ឌិតបានបញ្ជាក់ពីគោលបំណង ក្នុងការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹង ដល់គ្រប់ភាគី ពាក់ព័ន្ធពីការសម្រេចថ្មីៗរបស់រាជរដ្ឋាភិបាល ក្នុងការកែសម្រួលអត្រាពន្ធគយ និងអាករលើមុខទំនិញមួយចំនួន ដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃទី០១ ខែកក្កដា នេះតទៅ។ កន្លងមក អត្រាពន្ធ និងអាករលើមុខទំនិញនាំចេញ-នាំចូល តែងត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការប្រែប្រួល ស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដើម្បីរក្សាបាននូវតុល្យភាព នៃការជំរុញសកម្មភាពពាណិជ្ជកម្ម និងការប្រមូលចំណូលចូលថវិកាជាតិ។

តាមរយៈបទបង្ហាញរបស់មន្ត្រី នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការកែសម្រួលពន្ធអាករលើកនេះ មាន ទ្រង់ទ្រាយ ធំដោយពាក់ព័ន្ធនឹងមុខទំនិញសរុបរហូតដល់ ១៤៤៣ បន្ទាត់ពន្ធ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...