កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង២គ្រាប់ ធ្លាក់ចូលដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន

94
0 268

តូក្យូ៖ មន្ត្រីក្រសួងការពារជាតិជប៉ុន បានប្រាប់អ្នកយកព័ត៌មានថា កាំជ្រួចមីស៊ីលផ្លោងចំនួនពីរគ្រាប់ដែលកូរ៉េខាងជើងបាញ់ បានធ្លាក់ចូលទៅក្នុងដែនទឹក ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kimi Onoda បាននិយាយយ៉ាងដូច្នេះថា «កាំជ្រួចផ្លោងចំនួនពីរគ្រាប់ បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខជប៉ុន»។

94 free

ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា «ការបាញ់មីស៊ីលនៅថ្ងៃនេះ បំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាទង្វើដែលមិនមានការប្រុងប្រយ័ត្ន ដែលបង្កើនការបង្កហេតុដល់សហគមន៍អន្តរជាតិ»។

សូមជម្រាបថា​ កាលពីពីរសប្តាហ៍មុន ប្រទេសជប៉ុនដាក់ដំណើរការយ៉ាងឆាប់រហ័ស នូវប្រព័ន្ធព្រមានមីស៊ីលរបស់ខ្លួននៅតំបន់ភាគខាងត្បូងនៃកោះអូគីណាវ៉ា នៅពេលដែលទីក្រុងព្យុងយ៉ាងបានប៉ុនប៉ងបរាជ័យ​ក្នុងបាញ់បង្ហោះផ្កាយរណបទៅក្នុងលំហ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថា ផ្កាយរណបនោះបានធ្លាក់ចូលទៅក្នុងសមុទ្រភ្លាមៗ បន្ទាប់ពីការបាញ់បង្ហោះ ដោយបាន «ធ្លាក់» ក្នុងអំឡុងពេលធ្វើដំណើររបស់វា៕

A man watches a television screen showing a news broadcast with file footage of North Korea’s leader Kim Jong Un, at the Seoul Railway Station in Seoul on May 31, 2023. North Korea launched its purported spy satellite on May 31, the South’s military said, prompting confusion in Seoul as the city briefly issued an evacuation warning in error. (Photo by Jung Yeon-je / AFP)
94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...