មនុស្ស៥០០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើ មន្ទីរពេទ្យក្នុងតំបន់ហ្កាហ្សា

94
0 24
94 free

ហ្កាហ្សា៖ ក្រុមមន្ត្រីសុខាភិបាលបាននិយាយថាជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើមន្ទីរពេទ្យមួយ ក្នុងទីក្រុងហ្កាហ្សា (Gaza City) កាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ហើយបាតុកម្មតវ៉ាបានផ្ទុះឡើងនៅក្នុងតំបន់ West Bank និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា។

ក្រុមមន្ត្រីសុខាភិបាលក្នុតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថាមន្ទីរពេទ្យខាងលើរងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល រីឯយោធាអ៊ីស្រាអែលវិញអះអាងថាមន្ទីរពេទ្យនេះរងការវាយប្រហារដោយការបាញ់គ្រាប់រ៉ុក្កែតមិនបានសម្រេចរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឥស្លាម ជីហាដ (Palestinian Islamic Jihad)៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...