ហ្វីលីពីនដកការព្រមានរលកយក្សស៊ូណាមិក្រោយរញ្ជួយដីកម្រិត៧.៤រ៉ិចទ័រ

94
0 16

រញ្ជួយដីកម្រិត៧.៤ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន នៃប្រជុំកោះMindanaoនៅយប់ថ្ងៃសៅរ៍ ក្នុងជម្រៅ២៥គីឡូម៉ែត្រ ដែលបង្កឱ្យមានរលកធំៗ និងចេញការព្រមានពីរលកយក្សស៊ូណាមិ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកការព្រមាននេះ ត្រូវបានដកចេញវិញក្រោយរលកបានស្រកចុះ។ យ៉ាងណា ការរញ្ជួយដីទាំងយប់អធ្រាត្រនេះ បានបង្ខំឱ្យមានការជម្លៀសមនុស្សនៅតាមឆ្នេរសមុទ្រ និងមានរលកមួយចំនួនបោកបក់នៅតំបន់ខ្លះនៃប្រទេសជប៉ុនដែរ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា កោះ Hachijojima របស់ខ្លួន ដែលមានចម្ងាយប្រហែល២៩០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងតូក្យូ បានកត់ត្រារលកកម្ពស់ ៤០ សង់ទីម៉ែត្រ។

នៅហ្វីលីពីន មានការជំរុញឱ្យប្រជាជនដែលរស់នៅក្បែរឆ្នេរសមុទ្រនៃខេត្ត Surigao Del Sur និង Davao Oriental ផ្លាស់ទីទៅជម្រកសុវត្ថិភាព។ អ្នកស្រុកជាច្រើននាក់ ត្រូវបានគេឃើញនៅក្នុងមជ្ឈមណ្ឌលជម្លៀសមួយ នៅក្នុងរូបថតដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអាជ្ញាធរនៅក្នុងខេត្ត Hinatuan ស្ថិតនៅចម្ងាយ ៣០ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី។ ចំណុចកណ្តាលនៃការរញ្ជួយត្រូវបានកត់ត្រានៅភាគខាងកើតនៃ Hinatuan នៅម៉ោង១០និង៣៧ យប់ថ្ងៃសៅរ៍ជាមួយនឹងការរញ្ជួយដីដែលកើតឡើងជាបន្តបន្ទាប់មិនមែនតែម្តងនោះទេ។

94 free

ភ្លាមៗមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតធ្ងន់ធ្ងរ ពីគ្រោះរញ្ជួយដីនៅក្នុងតំបន់ Mindanao នោះឡើយ តែបើតាមអ្នកស្រុកមួយចំនួន បានរាយការណ៍អំពីការខូចខាតអគារខ្លះៗ។ ទោះបីជាមានការលុបចោលការព្រមានអំពីរលកយក្សស៊ូណាមិក៏ដោយ អាជ្ញាធរបានណែនាំប្រជាជននៅក្នុងតំបន់ទាំងនេះ ឱ្យអនុវត្តតាមការណែនាំពីមន្ត្រីក្នុងតំបន់ នៅពេលអ្នកជម្លៀសទាំងអស់បានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ និងចាប់ផ្តើមសកម្មភាពធម្មតាឡើងវិញនៅព្រឹកថ្ងៃអាទិត្យ ហើយអាជ្ញាធរបានត្រៀមខ្លួនរួចរាល់ក្នុងករណីមានតម្រូវការជម្លៀសម្តងទៀត។

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានដាក់នាវា និងយន្តហោះទាំងអស់របស់ខ្លួនឱ្យស្ថិតក្នុងការប្រុងជើងការផងដែរ។ ចំណែកគ្រោះមហន្តរាយជាតិ កំពុងវាយតម្លៃពីផលប៉ះពាល់នៃការរញ្ជួយដីនេះ ដោយមានក្រុមនៅលើដីធ្វើការងារប្រមូលព័ត៌មាន៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...