សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាមិនឈ្លានពានអ្នកណាទេ តែកម្ពុជាត្រូវតែធ្វើទំនើបកម្មកងទ័ពយើង

94
0 12

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងកងទ័ព ការធ្វើទំនើបកម្មកងទ័ព កម្ពុជាមិនមានបំណងចង់ឈ្លានពានអ្នកណាទេ តែកម្ពុជាត្រូវតែធ្វើទំនើបកម្មកងទ័ព ។នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក(២៤ មករា ១៩៩៩ – ២៤ មករា ២០២៤)។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា “កម្ពុជាមិនមានមហិច្ឆតារំលោភឈ្លានពានគេនោះទេ។ កម្ពុជាធ្វើទំនើបកម្មកងទ័ពដូចប្រទេសនានាដែរ ហើយនៅក្នុងពិភពលោកនេះ មិនមានច្បាប់ហាមឃាត់ប្រទេសណាមួយ មិនឱ្យធ្វើទំនើបកម្មកងទ័ពនោះឡើយ”។

94 free

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “កម្ពុជាពង្រឹងសមត្ថភាព កែទម្រង់កងទ័ព ការធ្វើទំនើបកម្ម គឺដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ។ សម្តេចបញ្ជាក់ថា មិនត្រឹមតែការពារជាតិទេ គឺចូលរួមការពារសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំថា ដើម្បីពង្រឹងសមត្ថភាពកងទ័ព ត្រូវពង្រឹងសាលា ដើម្បីពង្រឹងសាលា ត្រូវពង្រឹងយោធាចារ្យ ការផ្ទេរបទពិសោធន៍ពីយោធាចារ្យ ការបំពាក់បំប៉ននានា៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...