សាហាវណាស់! យាយអាយុ ៦៤ឆ្នាំ សម្លាប់ចៅអាយុ ៨ឆ្នាំ ព្រោះខ្វះលទ្ធភាពចិញ្ចឹមបន្ត

94
0 31

(កំពង់ស្ពឺ) ៖ ករណីឃាតកម្ម លោក យាយ អាយុ ៦៤ ឆ្នាំ សម្លាប់ចៅ អាយុ ០៨ ឆ្នាំ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី ១១ ថ្ងៃមុន ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបានហើយ ។ នេះបើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។

ប្រភពដដែល បញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧ ៖ ៣០ នាទី ឈ្មោះ ម៉ុម រឿន (យាយ) បានប្តឹងសមត្ថកិច្ចពីករណី បាត់ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅចំណុចភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ លុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៦ ៖ ៣០ នាទី មានពលរដ្ឋប្រទះឃើញក្មេងប្រុសឈ្មោះ វីរៈ ដេកស្លាប់ដោយមានថ្មសង្កត់ពីលើ ស្ថិតនៅជើងភ្នំញញ្ញា ខាងជើងភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

94 free

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, អគ្គស្នងការរងទទួលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំសហការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអង្គការ CPU បើកការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យ ឈ្មោះ ម៉ុម រឿន ភេទស្រី អាយុ ៦៤ ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាជីដូនបង្កើត) ។

ក្រោយពីធ្វើការសាកសួរបឋម ឈ្មោះ ម៉ុម រឿន បានសារភាពថា ខ្លួនពិតជាបានសម្លាប់ចៅប្រុសពិតប្រាកដមែន ដោយសារខ្លួនគ្មានសមត្ថភាពចិញ្ចឹមចៅបន្ត ។

បច្ចុប្បន្ននាយកដ្ឋាននគរនបាលព្រហ្មទណ្ឌ បានប្រគល់ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...