ជនដៃដល់០៤នាក់ ប្រើ.ហិ.ង្សាលើយុវជនម្នាក់បណ្តាលអោយរងរបួលធ្ង.ន់ ត្រូវសមត្ថកិច្ចស្រុកបវេលបង្ក្រាបឃាត់ខ្លួន

94
0 34
94 free

បាត់ដំបង​៖​ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១និង៤០នាទី នៅចំណុចភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើប្រាស់ដាវ និងកាំបិត) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន ០៤នាក់ ១.ឈ្មោះ រុំ វីវៈ ភេទប្រុស អាយុ​១៩ ឆ្នាំរស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្ត​បាត់ដំបង, ២.ឈ្មោះ សាន់ សាន (ហៅឈឹម) ភេទប្រុស អាយុ​២០ឆ្នាំ រស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្ត​បាត់ដំបង, ៣.ឈ្មោះ សៅ ពិសិទ្ធ  (ហៅ​ សិទ្ធ) ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង និង៤.ឈ្មោះ សាន់ ស៊ីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិត និងដាវកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ សង ប៊ុនឆៃ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទួលស្នួល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលអោយរងរបួសដាច់រយាស់ត្រង់កដៃខាងឆ្វេង និងកំភួនដៃខាងឆ្វេង (រងរបួសធ្ងន់) ហើយបានកាប់ទៅលើម៉ូតូអោយខូចខាតចំនួន ០១គ្រឿង (ម៉ូតូឌ្រីមពណ៍ខ្មៅ ពាក់ស្លាកលេខ1N-0961 បាត់ដំបង)។ ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានស្រុកបវេល ដឹងនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីធ្វើការសាកសួរ ក្រោយពីសាកសួជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពិតប្រាកដមែន។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីហិង្សាខាងលើនេះ គឺបណ្តាលមកពីជម្លោះពាក្យសំដីទើបបង្កជាហិង្សាតែម្ដង។
បច្ចុប្បន្ន​ជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...