អ្នកបើកបរដែលមានជាតិស្រវឹង មានទោសកម្រិតណា?

94
0 50

(ភ្នំពេញ) ៖ យោងតាម មាត្រា ៦(ថ្មី) មាត្រា ៧(ថ្មី) មាត្រា ១០ (ថ្មី) នៃអនុក្រឹត្យលេខ ៣៩ អនក្របក និងមាត្រា ៧៧ (ថ្មី) នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកបើកបរ រថយន្ត ម៉ូតូ ម៉ូតូកងបី និងរ៉ឺម៉ក ដែលស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖

ចំពោះអ្នកបើកបរមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុលចាប់ពី ០,២៥-០,៣៩
– សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យចំនួន ២៥ម៉ឺនរៀល។
– សម្រាប់អ្នកបើកបរ រថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ៤០ម៉ឺនរៀល។
– សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៨០ម៉ឺនរៀល។

94 free

ចំពោះអ្នកបើកបរមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាលកុលចាប់ពី ០,៤០ឡើងទៅ
– សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យចំនួន ១លានរៀល។
– សម្រាប់អ្នកបើកបររថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ២លានរៀល។
-សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៤លានរៀល។

ក្នុងករណីមិនរាងចាល ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តម្រូវឱ្យបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...