ក្រុមក្មេងទំនើង ២ក្រុម កាប់គ្នាពេញផ្លូវ កណ្ដាលក្រុងព្រះសីហនុប្រដាប់ដោយដាវ និងដំបង បណ្ដាលឱ្យស្លាប់ម្នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

94
0 13

(ព្រះសីហនុ) ៖ ក្រុមក្មេងទំនើង ០២ ក្រុម បានដេញកាប់គ្នាកណ្ដាលក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលរាត្រី ។

ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង នៅវេលាម៉ោង ០២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ នៅម្តុំខាងក្រោយឌីឌីម៉ាក ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានក្រុមក្មេងទំនើង ០២ ក្រុម បានដេញវាយតប់គ្នាប្រសាចពេញផ្លូវមុខផ្ទះប្រជាពលរដ្ឋ បង្កមានការភ័យខ្លាច ភ្លាមៗមានក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ដេកដួលលើដី ។

94 free

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ អន្តរាគមន៍ស្រាវជ្រាវភ្លាមៗ និងកំណត់មុខសញ្ញាជនសង្ស័យមួយក្រុមដែលបង្កហិង្សាហើយ និងកំពុងរត់គេចខ្លួន មានគ្នាជាច្រើននាក់ និងម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដំបង និងដាវ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនខ្លួនជនរងគ្រោះទៅមន្ទីរពេទ្យ ដោយស្ថានធ្ងន់ធ្ងរ ពេលកំពុងបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ ក្រោយមកបានស្លាប់ពេលដល់មន្ទីពេទ្យ ។ ជនរងគ្រោះមានស្រុកកំណើតនៅខេត្តសៀមរាប ។

ជុំវិញករណីក្រុមក្មេងស្ទាវខាងលើនេះដែរ លោកវរៈសេនីយ៍ឯក លី សុខហ៊ី ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ចំពោះករណីនេះ សមត្ថកិច្ចបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានប្រមាណជាង ១០ នាក់ កំពុងធ្វើការសាកសួរ និងបន្តនីតិវិធី ស្រាវជ្រាវបក្ខពួកដែលនៅសេសសល់រត់គេចខ្លួនបន្តទៀត ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...