សត្វត្រយងយក្សដ៏កម្រ១ក្បាល កើតជំងឺគ្រុនចាញ់បក្សី តែត្រូវបានសង្គ្រោះដោយជោគជ័យពីក្រុមអ្នកអភិរក្សសត្វព្រៃ

94
0 24

(ព្រះវិហារ) ៖ ក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តព្រះវិហារ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្សជំទង់ ១ក្បាល ដែលជាបក្សីនិមិត្តរូបកម្ពុជា ដោយជោគជ័យពីជំងឺគ្រុនចាញ់បក្សី។ នេះបើយោងតាមការឱ្យដឹងពី អង្គការ WCS នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។

94 free

អង្គការ WCS បានឱ្យដឹងថា រូបរាងខាងក្រៅនៃសត្វត្រយងនេះមើលទៅដូចគ្មានជំងឺពេលមកដល់ ACCB ប៉ុន្តែរោគសញ្ញានៃជំងឺនេះក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីមានការពិនិត្យសុខភាពយ៉ាងហ្មត់ចត់ បានរកឃើញថា សត្វត្រយងយក្សជំទង់នេះកំពុងមានជំងឺគ្រុនចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ លើសពីនេះទៅទៀត ម្រាមជើងមួយរបស់វាមានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកម្រើកបានក៏វិវត្តក្លាយជាដំបៅរលួយ។ ក្រុមការងារដែលមានការតាំងចិត្តខ្ពស់របស់ ACCB បានធ្វើការអស់កម្លាំងកាយចិត្ត ដើម្បីព្យាបាលជំងឺគ្រុនចាញ់បក្សី និងវះកាត់យកម្រាមជើងដំបៅចេញដោយជោគជ័យ។ ក្រុមអ្នកសង្គ្រោះមានការសប្បាយរីករាយ ដែលសត្វត្រយងយក្សដ៏កម្រនេះបានជាសះស្បើយទាំងស្រុង និងបានសម្របខ្លួនយ៉ាងល្អទៅនឹងកន្លែងថែទាំវាផងដែរ ។

ការជួយសង្គ្រោះសត្វត្រយងយក្សនេះគឺ ជាសមិទ្ធផលដ៏សំខាន់ ក្នុងកិច្ចការងារអភិរក្ស ខណៈដែលបក្សីប្រភេទនេះមាននៅសេសសល់ប្រហែលជា ២៥០ក្បាល ប៉ុណ្ណោះ នៅទូទាំងពិភពលោក។ សត្វត្រយងយក្សនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការធានាចំនួនប្រជាសាស្រ្តសត្វត្រយងយក្ស ដែលត្រូវបានថែទាំនៅក្នុងមជ្ឈមណ្ឌល ACCB ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបក្សីប្រភេទនេះ។ ក្រុមអ្នកអភិរក្សមោទកភាពយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ពួករបស់ពួកគេ ក្នុងការធានាដល់អនាគតប្រកបដោយនិរន្តរភាព សម្រាប់បក្សីដែលជានិមិត្តរូបដ៏សំខាន់ទាំងនេះ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...