ឡានក្រុងរស្មីភ្នំពេញអ៊ុិចប្រេស ៤៥កៅអី ក្រឡាប់ផ្ងារជើង នៅស្រុកពួក បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលជាច្រើននាក់

94
0 1,672
ចុចតាមដានតាមតេឡេក្រាម

ខេត្តសៀមរាប៖ មានករណីរថយន្តដឹកអ្នកដំណើរ ឡានក្រុង ៤៥កៅអី បានក្រឡាប់ផ្ងារជើងនៅក្នុងស្រែ កាលពីវេលាម៉ោង ៤:២០ នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចន្លោះបង្គោលខខ ៣៤០ និង ៣៤១ ស្ថិតនៅភូមិប៉ាក់ប៉ាន់ ឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

រថយន្តដឹកអ្នកដំណើរ ពាក់ផ្លាកលេខ ភ្នំពេញ 3B-4999 បានចេញដំណើរពីភ្នំពេញ ទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយបើកបរក្នុងស្ថានភាពងោកមួយភាំង បានក្រឡាប់ផ្ងារជើងអូសប្រវែង ៧០០ម៉ែត្រធ្លាក់ស្រែផ្ងារជើងឡើងលើ របួសធ្ងន់ស្រាលចំនួន ២៧នាក់ ក្នុងនោះមានជនបរទេស ០៣នាក់ផងដែរ៕

94 free

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានជិះលើឡានផ្ទាល់ និងរបួលក្បាលបានបង្ហើបប្រាប់ក្រុមការងារព័ត៍មានយើងថា៖ គាត់បានទិញសំបុត្រនៅផ្សារសុរិយា ខាងជើងផ្សារថ្មី ដែលមានឈ្មោះរស្មីភ្នំពេញអ៊ុិចប្រេស ដែលធ្វើដំណើរពីភ្នំពេញ ទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុនមកដល់កន្លែងកើតហេតុខាង តាកុងឡានងងុយដេក (ងោក)ក៏បានអោយប្រូឡានបើកវិញ ដោយបើកក្នុងស្ថានភាពលឿនពេកកាច់ចង្កូតមិនទាន់ ក៏បានក្រឡាប់ប្រមាណជាពីរ ទៅ បីជុំធ្លាក់ចូលប្រឡាយស្រែខាងស្តាំតែម្តង៕

បន្ទាប់មកគាត់បានលូនចេញមកក្រៅស្រែកអោយគេជួយ និងអ្នកដំណើរផ្សេងទៀតនាំគ្នីគ្នាធាក់កញ្ចក់ឡានដើម្បីចេញមកក្រៅផងដែរ។

ប្រភពព័ត៌មានពីមន្រ្តីសម្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការជួយសង្រ្គោះវាស់វែងធ្វើកំណត់ហេតុជាក់ស្តែងជនរងគ្រោះមានចំនួន១២ នាក់នៅកន្លែងកើតហេតុផ្ទាល់ និង១៤នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ ករណីខាងលើនេះអ្នកធ្វើដំណើររងរបួសធ្ងន់ស្រាល ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕ ចំណែកប្រ៊ូឡាន និងតាកុងឡានរត់បាត់ស្រមោល ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...