ពិតជាខ្លាំងមែន! ផឹកស្រាថ្នាំអស់ ៣លីត្រ យកមែកឈើមកដាក់បិទទទឹងផ្លូវមិនឱ្យគេឆ្លងកាត់ រួចអង្គុយផឹកស្រាថ្នាំធ្វើព្រងើយ ពេលមេប៉ុស្តិ៍មកសួរនាំ វាយដោយទាំងលោកមេប៉ុស្តិ៍រហូតដល់មេប៉ុស្តិ៍ដេកពេទ្យ

94
0 61

(កណ្ដាល) ៖ បុរសដែលជាជនសង្ស័យម្នាក់ ផឹកស្រាថ្នាំអស់ ០៣ លីត្រ យកឈើដាក់ទទឹងផ្លូវខាងមុខផ្ទះ លុះនាយប៉ុស្តិ៍មកឃាត់ ស្ទុះទៅវាយនាយប៉ុស្តិ៍ និងពលរដ្ឋម្នាក់ទៀត រងរបួសយ៉ាងដំណំ ទីបំផុតត្រូវជាប់ខ្នោះ ។

ករណីនេះ បានកើតឡើង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២២ ៖ ៣០ នាទី​ ស្ថិតនៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ជនរងគ្រោះ ចំនួន​ ០២ នាក់ រួមមាន៖ ទី១-ឈ្មោះ​ ផល ស្រីលី ភេទស្រី​ អាយុ​ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ និងទី២-ឈ្មោះ​ សោម រ៉ាវុធ ភេទប្រុស អាយុ ​៥៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ ឋានៈ នាយប៉ុស្តិ៍ មានទីលំនៅភូមិអញ្អែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ ។ រីឯជនសង្ស័យមានឈ្មោះ​ យូ យ៉ារ៉េត ភេទប្រុស អាយុ​ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ ។

94 free

ប្រភពដដែល បន្តថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រុមគ្រួសារឈ្មោះ ផល ស្រីលី បានធ្វើរោងលើផ្លូវបេតុងមុខផ្ទះ ដើម្បីរៀបចំធ្វើពិធីមង្គលការនៅថ្ងៃស្អែក ស្រាប់តែនៅវេលាម៉ោង ១៨ ៖ ០០ នាទី ថ្ងៃដដែល ជនសង្ស័យបានផឹកស្រាថ្នាំជាមួយកម្មករសំណង់ជាមួយគ្នា នៅភូមិកំពង់ដំរី ឃុំព្រែកតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អស់ស្រាថ្នាំ ០២ លីត្រ រួចជនសង្ស័យមកផ្ទះទិញស្រាថ្នាំ ០១ លីត្រទៀត ផឹកនៅមុខផ្ទះ ហើយជនសង្ស័យបានទៅសុំម្ហូបពីឈ្មោះ ធី ដែលត្រូវជាបងប្អូនរបស់ឈ្មោះ ផល ស្រីលី យកមកក្លែម តែឈ្មោះ ធី មិនបានឱ្យម្ហូបនោះទេ ។

លុះមកដល់ម៉ោង ២២ ៖ ០០ នាទី ជនសង្ស័យមានសភាពស្រវឹងស្រា និងខឹងឈ្មោះ ធី មិនឱ្យម្ហូប ក៏យកមែកឈើមកដាក់លើផ្លូវបេតុងមុខផ្ទះ បិតបាំងផ្លូវរារាំងមនុស្សឆ្លងកាត់ទៅកម្មវិធីផ្ទះឈ្មោះ ផល ស្រីលី និងស្រែកនិយាយថា អ្នកឯងបិទផ្លូវមុខផ្ទះអ្នកឯងបាន អញបិទផ្លូវមុខផ្ទះអញក៏បាន ហើយឈ្មោះ សយ ភេទប្រុស ជាបងប្អូនជីដូនមួយបានទៅសួរជនសង្ស័យ ក៏ត្រូវជនសង្ស័យរុញឱ្យដួលទៅលើផ្លូវបេតុង តែម្តង ។

ពេលនោះឈ្មោះ ផល ស្រីលី បានតេទូរសព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ ភ្លាមៗនោះ លោក សោម រ៉ាវុធ ឋានៈ នាយប៉ុស្តិ៍ព្រែកតាមាក់ បានដឹកនាំកងកម្លាំងទៅដល់កន្លែងកើតហេតុ ខណៈពេលទៅដល់ លោក សោម រ៉ាវុធ បាននិយាយណែនាំ តែជនសង្ស័យមិនស្ដាប់ស្ទុះមកវាយ លោក សោម រ៉ាវុធ បណ្តាលឱ្យរងរបួសផងដែរ ឃើញដូច្នេះកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដោយបន្តអនុវត្តតាមនីតិវិធីច្បាប់ ។ រីឯលោកមេប៉ុស្តិ៍ សោម រ៉ាវុធ ត្រូវបានបញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...