សមត្ថកិច្ចតាមប្រមាញ់ក្រុមចោរឆក់ និងកាច់សោម៉ូតូយ៉ាងសកម្ម ដោយឃាត់ខ្លួនជនសង្ស័យបាន ៩នាក់ នៅក្រុងបាវិត

94
0 11

(ស្វាយរៀង) ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​ចោរ​ឆ​ក់​ទូរសព្ទ​ដៃ និង​ក្រុម​ចោរលួច​កាច់​សោ​ម៉ូតូ​យ៉ាងសកម្ម នៅ​ក្រុង​បា​វិត ដោយ​ឃាត់ខ្លួន​បាន ​០៩​ នាក់ ​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន ។

បើ​យោងតាម​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ និង​២២ ខែមករា ឆ្នាំ២០២៤ នេះ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​បា​វិត ​បាន​បង្ក្រាប​ករណី​មុខសញ្ញា​ចោរឆក់ និង​មុខសញ្ញា​ចោរ​កាច់​សោ​ម៉ូតូយ៉ាង​សកម្ម​ នៅ​ក្រុង​បា​វិត​ ចំនួន​ ០៩​ នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ ។

ប្រភព​បន្ត​ថា ជនសង្ស័យ​ទាំង​ ០២ ​ក្រុម​នេះ ​តែងតែ​ធ្វើ​សកម្មភាព​ឆក់ និង​លួច​កាច់​សោ​ម៉ូតូ​យ៉ាង​សកម្ម ​ដែល​សមត្ថកិច្ច​​តាម​ប្រ​មា​ញ់រ​ហូត​ស្គាល់​មុខសញ្ញា​ ចុះ​បង្ក្រាប​តែ​ម្តង ។

ប្រភព​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ ០១ ​ក្រុម​ មាន​គ្នា​ ០៤ ​នាក់ គឺ​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ និង​ឆក់​កាបូប​លុយ​ភ្ញៀវ​យ៉ាង​សកម្ម​ នៅ​ក្រុង​បា​វិត ហើយ​ត្រូវ​សមត្ថកិច្ច​តាម​ប្រ​ម៉ា​ញ់​ស្រាវជ្រាវ​រហូត​បង្ក្រាប និង​ឃាត់ខ្លួន​បាន រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន ។

94 free

រីឯ​ក្រុម​ជនសង្ស័យ​ ០១​ ​ក្រុម​ទៀត ធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ​ប្រជាពលរដ្ឋ​បាន​សម្រេច​ជា​ច្រើន​លើក​ ក៏​សមត្ថកិច្ច​តាម​ប្រ​មា​ញ់​ស្រាវជ្រាវ​រហូត​ចាប់​ឃាត់ខ្លួន​បាន​ ០៥​ នាក់ រួម​ទាំង​វត្ថុ​តាង​សម្ភារៈ កាច់​សោ​-កម៉ូតូ​មួយ​ចំនួន​ផង​ដែរ ។

នៅ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រ​ព្រឹត្តដូច​ការ​ចោទប្រកាន់​របស់​សមត្ថកិច្ច​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​ ទាំង​ ០៩ នាក់ ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ​ចាត់ការ​បន្ត​តាម​នីតិវិធី ។

បើ​តាម​មន្ត្រី​នគ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​រួច​ហើយ ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...