កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីរំលោកសេពសន្ថវៈ លើម្ដាយក្មេក

94
0 40

(បន្ទាយមានជ័យ) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ែន ចាន់នី (ម៉ាប់) ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរកម្មករសំណង់  បច្ចុប្បន្នរស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង ២១ ៖ ០០ នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡ.ល ភេទស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិអូរបាក់ត្រា ឃុំស្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា តាមការរៀបរាប់របស់ជនរងគ្រោះក្នុងពាក្យបណ្ដឹងថា គាត់បាននាំចៅពីខេត្តពោធិ៍សាត់ មកលេងជាមួយម្ដាយវា ដែលត្រូវជាកូនស្រីរបស់គាត់ រស់នៅក្រុងប៉ោយប៉ែត និងដើម្បីរកការងារធ្វើផង ។ ក្រោយមករូបគាត់រកការងារបានធ្វើ ហើយស្នាក់នៅផ្ទះជាមួយក្មួយស្រីរបស់គាត់ នៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ស្រាប់តែនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កូនស្រីរបស់គាត់បានទូរសព្ទមកប្រាប់គាត់ថា នាងបានឱ្យប្តីឈ្មោះ ប៉ែន ចាន់នី ជិះម៉ូតូមកឌុបគាត់ទៅលេងផ្ទះរបស់ខ្លួន នៅភូមិផ្សារកណ្ដាល ដូចសព្វដង ពេលកូនប្រសាមកដល់ គាត់ក៏បានជិះម៉ូតូទៅជាមួយ ស្រាប់តែដល់ចំណុចចំការស្វាយមួយកន្លែង កូនប្រសាបានឈប់ម៉ូតូ រួចធ្វើសកម្មភាពចាប់រំលោភរូបគាត់ទាំងកម្រោលបានសម្រេចតែម្ដង ពេលធ្វើសកម្មភាពរួច ជនសង្ស័យជាកូនប្រសាបានដឹករូបគាត់ទៅផ្ទះខ្លួន ពេលនោះគាត់់ក៏បានប្រាប់រឿងហេតុឱ្យកូនស្រីបង្កើតរបស់គាត់បានដឹង ហើយពេលព្រឹកឡើងគាត់ក៏បានទៅដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង តែម្ដង ។

94 free

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារសារភាពថា រូបខ្លួនពិតជាបានរំលោភទៅលើជនរងគ្រោះជាម្ដាយក្មេក បានសម្រេចពិតប្រាកដមែន ។

ដោយផ្អែកលើពាក្យបណ្តឹង និងចម្លើយសារភាព ជនសង្ស័យ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ផងដែរ ។

បច្ចុប្បន្នជនជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...