ក្រសួងវប្បធម៌​ ត្រៀមរៀបចំកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ នៅក្នុងខែកុម្ភ:​ខាងមុខនេះ ដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់កេរដំណែលដូនតា

94
0 35

(ភ្នំពេញ) ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ត្រៀមរៀបចំកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ ដើម្បីរំលឹកពីគុណតម្លៃនៃសំពត់បត់ខ្មែរ និងដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដែលជាកេរដំណែលដូនតាខ្មែរយើង។

ការថ្លែងនេះរបស់លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារ ក្នុងកិច្ចប្រជុំលើកទីមួយ នៃក្រុមការងារពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមរៀបចំនូវកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:។

94 free

គួរបញ្ជាក់ថាកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខនេះ​ ក៏ដើម្បីចូលរួមចំណែកអភិរក្ស លើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរយើង ឱ្យកាន់តែមានប្រជាប្រិយភាព ពេញនិយមក្នុងកម្រិតជាតិ និងឆ្ពោះទៅអន្តរជាតិ។

គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះទៀតសោត គឺជាការបង្ហាញឲ្យឃើញអំពីអត្ថប្រយោជន៍នៃសំពត់បត់ខ្មែរ ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់សម័យកាល គ្រប់វ័យ និងគ្រប់កម្មវិធី រួមមានស្លៀកធ្វើស្រែចម្ការ នៅផ្ទះ ទៅធ្វើការ ទៅវត្តអារាម កម្មវិធីធំៗរបស់ជាតិ ពិធីបុណ្យផ្សេងៗ ពិធីមង្គលការនិងរាត្រីសមោសរជាដើម។ ម្យ៉ាងទៀតតាមរយ:កម្មវិធីនេះ ក៏ដើម្បីជួយជំរុញឲ្យកូនខ្មែរមួយចំនួន ដែលនិយមសម្លៀកបំពាក់បរទេសភ្លេចសំពត់បត់ខ្មែរដ៏ល្អផូរផង់នៃយើងឲ្យងាកមករកអ្វីដែលជារបស់ខ្មែរ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...