ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួក ដក​ហូតគ្រឿងញៀនជាង៥គីឡូ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

94
0 37

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួក និងដកហូតគ្រឿងញៀនជាង៥គីឡូក្រាម នៅក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ការឃាត់ខ្លូននេះបានធ្វើឡើងកាលពីវេលាម៉ោង២៣និង០០នាទី យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ២០២៤ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ ខណៈដែលកម្លាំងការិយាល័យ​​នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ​ចុះ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង។

94 free

ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ និងឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍ ក្នុងការឃាត់ខ្លួននេះ កម្លាំងបានដកហូតវត្ថុតាង ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687។ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនបន្តដើម្បីអនុវត្តតាមនិតិវិធី៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...