ពិតជាសាហាវណាស់! ស្ត្រីម្នាក់សម្លាប់ប្ដីខ្លួនឯង ខឹងព្រោះដោយសារប្តីផឹកស្រាស្រវឹងរាល់ថ្ងៃ
(កែប) ៖ មានករណីឃាតកម្មមួយកើតឡើង ដោយស្ត្រីម្នាក់ជាប្រពន្ធ វាយសម្លាប់ប្ដី បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
ករណីនេះដែរ ស្ថិតនៅក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
សមត្ថកិច្ចខេត្តកែប បានឱ្យដឹងថា ស្ត្រីម្នាក់ជាភរិយា បានវាយសម្លាប់ប្តីរបស់ខ្លួន បណ្តាលឱ្យបុរសជាប្តី ឈ្មោះ អ៊ិន សាត ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរកសិករ ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន កាលពីវេលាម៉ោងជាង ០៨ យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្ត កែប ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច បញ្ជាក់ថា មូលហេតុមកពីខឹងប្តីផឹកស្រាស្រវឹងជាប់ជាប្រចាំ ។
ក្រោយបានទទួលព័ត៌មាននេះ នៅព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ មានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល ដឹកនាំអនុវត្តនីតិវិធីផ្ទាល់ពី លោក អ៊ូច ពិសាល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកែប ចុះពិនិត្យ និងបានឃាត់ខ្លួនជនសង្ស័យជាប្រពន្ធឈ្មោះ គឹម គួន ភេទស្រី អាយុ ៤៣ ឆ្នាំ មុខរបរកសិករ នាំមកស្នងការនគរបាលខេត្តកែប ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕