នគរបាលបង្ហាញមុខជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីលួច និងប្លន់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

94
0 31

ជនសង្ស័យប្រុសស្រី ចំនួន ០៥ នាក់ ពាក់ព័ន្ធករណីលួច ប្លន់យ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ។

តាមមន្ត្រីនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បានឱ្យដឹងថាជនសង្ស័យប្រុសស្រីទាំង ០៥ នាក់​នេះ​ ជា​មុខ​សញ្ញា​លួច ឆក់ប្លន់​យ៉ាង​សកម្ម​ ក្នុង​ភូមិ​សាស្ត្ររាជធានីភ្នំពេញ ។

94 free

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ទី២៦ ខែមករា ឆ្នាំ២០២៤ កន្លង​ទៅ​ នា​ពេល​ថ្មី​ៗ​នេះ ក្រុមជនសង្ស័យ បានធ្វើសកម្មភាពលួច ឆក់ប្លន់ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌសែនសុខ ជាបន្តបន្ទាប់ ។ ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់ជនរងគ្រោះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ កំណត់មុខ​សញ្ញា​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួនជ​នសង្ស័យទាំង ០៥ នេះតែម្ដង ។

មន្ត្រីដដែល បានបញ្ជាក់ថា ក្រុមជន​សង្ស័យ​ទាំង​នេះ​ បានធ្វើសកម្មភាព​ព្រួត​គ្នា​វាយ​ទាត់​ធាក់ និង​យក​កាំ​ភ្លើង​ខ្លីភ្ជង់ជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច​ជាច្រើន​ករណី​ផង​ដែរ​ ។

ក្រោយធ្វើការបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំង ០៥ នាក់​នេះ ត្រូ​វ​បាន​នគរបាល​បញ្ជូន​ខ្លួន​ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...