ជនជាតិចិនម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងបើកបរក្រោមឥទ្ធិពលគ្រឿងញៀន ត្រូវបណ្ដេញចេញពីកម្ពុជា

94
0 46

(ភ្នំពេញ) ៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមវិធានការច្បាប់ បន្ទាប់ពីរូបគេបានបើកបររថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យអ្នកដទៃរងរបួស និងបើកបរស្ថិតក្រោមឥទ្ធិពលសារធាតុញៀន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

94 free

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបំពេញឯកសារចំពោះជនជាតិចិនឈ្មោះ Chen Zhenwei ភេទប្រុស អាយុ៣៦ឆ្នាំ កាន់លិខិតឆ្លងដែន EH៧៧៨៧១៥៤ ដើម្បីសុំគោលការណ៍ពីលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យបណ្ដេញចេញពីកម្ពុជា។

លោក បានអះអាងថា ការសុំគោលការណ៍បណ្តេញចេញជនជាតិចិនខាងលើ ក្រោយពីសមត្ថកិច្ចបានបញ្ជូនអនុវត្តតាមនីតិវិធីរបស់តុលាការ រួចហើយផងដែរ៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...