សម្តេចតេជោ ប្រកាសដាច់ខាត មិនលើកលែងទោស ឱ្យទណ្ឌិតក្បត់ជាតិ៣ជំនាន់

94
0 146

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឡើងវិញថា ដាច់ខាតមិនលើកលែងទោសឲ្យទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅក្រៅស្រុកនោះឡើយ។

សម្តេចតេជោបានប្រកាសជាថ្មីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុប របាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចបញ្ជាក់ថា ៖ «ចាំតែលើកលែងទោស ឲ្យហ្អែងតាស់ ហើយបើមានអ្នកជំនាន់ក្រោ យចូលកាន់ដំណែងទៀត ក៏មិនលើកលែងទោសឲ្យដែរ ។ ហើយថែមទាំងសភាពការណ៍ថ្មីៗទៀ តគឺទៅហើយអត់លើកលែងទោសឲ្យទេ» ។

94 free

សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អត់លើកលែងទោស ឲ្យហ្អែងទេ (សម រង្ស៊ី) ហើយបើមានអ្នកជំនាន់ ក្រោយចូលមក ក៏អត់មានអ្នកលើកលែងទោសឲ្យហ្អែងដែរ ។ ហ្អែង ក៏អត់ចូលស្រុកបានរហូត ។ ឥលូវ អាយុសុទ្ធតែជាង ៧០ឆ្នាំហើយ សល់ ៥ឆ្នាំប៉ុន្មានដងទៀត? មុខពួកហ្អែងនេះអត់មានអ្នកបន្តវេនទេ។ ប្រៀបធៀបនឹងគណបក្សប្រជាជន មានរាប់រយរាប់ពាន់នាក់» ។

ជាមួយគ្នានេះ សម្រេចតេជោ បានព្រមានថា ក្រោយច្បាប់ ស្តីពីការបោះឆ្នោត ត្រូវបានកែប្រែហើយ អ្នកដែលបង្កបញ្ហាពាក់ព័ន្ធ នឹងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ អាណត្តិទី៧ ដឹងតែមានបញ្ហាហើយ ។

សម្តេចតេជោ បានថ្លែងថា គុក គេធ្វើសម្រាប់ដាក់មនុស្សខូច ។ បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាព «ភ្លើ» របស់មេក្រុមប្រឆាំង ជាឱកាសសម្រាប់បក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យលើការគ្រប់គ្រងប្រទេស។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណមេក្រុមប្រឆាំង ដែលសម្តេចហៅថា «អាល្ងង់» នាំគ្នារត់ទៅក្រៅប្រទេសអស់នៅឆ្នាំ២០១៧ និង២០១៨។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា ក្រុមប្រឆាំងកំពុង ធ្វើយុទ្ធនាការ គូសបំផ្លាញសន្លឹកឆ្នោត ហើយសម្តេចព្រមានថា អ្នកគូសបំផ្លាញសន្លឹកឆ្នោត ប្រយ័ត្នប្រឈមផ្លូវច្បាប់ ។ ការព្រមានរបស់សម្តេចតេជោ ធ្វើឡើងដោយអះអាងថា ក្រោយវិសោធ នកម្មច្បាប់ ស្តីពីការបោះឆ្នោត មានចែងពីទោសទណ្ឌចំពោះ អ្នកគូសបំ ផ្លាញសន្លឹកឆ្នោត ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...