សម្តេចតេជោ៖ អ្នកដែលបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជានឹងមិនត្រូវអត់ឱននោះទេ

94
0 223

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា អំពាវនាវឲ្យមានការចូលរួមទៅបោះឆ្នោតដោយបានគ្រប់គ្នា ខណៈសម្ដេចក៏ព្រមានទៅកាន់អ្នកដែលមានបំណងបំផ្លាញប្រជាធិបតេយ្យនៅក្នុងប្រទេស។

ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារចុះមូលដ្ឋានរដ្ឋាភិបាលអាណត្តិទី៦ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោបានលើកឡើងថា សម្ដេចនឹងមិនអត់ឱនឲ្យអ្នកដែលមានបំណងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជានោះទេ។

94 free

សម្ដេចថា៖ «ឥឡូវយើងកំពុងចង់ដឹងថាអាជើងខ្លាំង វានៅឯណា ដែលញុះញង់ធ្វើពហិការមិនទៅបោះឆ្នោត»។

សម្ដេចតេជោក៏បានផ្ដាំទៅកាន់រដ្ឋមន្ត្រីមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ ឡើងថ្លែងការពារវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃស្អែកផងដែរ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...