រូបថតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមួយសន្លឹកដែលធ្វើឱ្យសម្ដេចតេជោភ្ញាក់ផ្អើល
ភ្នំពេញ៖ រូបថតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលពាក់វ៉ែនតាត្រូវបានអ្នកលេងបណ្តាញសង្គមបង្ហោះកាលពីម្សិលមិញ។ សម្តេចតេជោ មិនជឿថានេះជារូបថតរបស់ភរិយាខ្លួនឡើយ ដោយថានេះជារូបអ្នកដទៃដែលស្រដៀងនឹងរូបភរិយា។
សម្តេចតេជោបានសរសេរនៅក្នុងទំព័រហ្វេសប៊ុកដូច្នេះថា៖ «វាជារឿងមិនគួរឲ្យជឿដែលខ្ញុំមើលរូបថតប្រពន្ធខ្លួនឯងមិនស្គាល់។ ក្រោយឃើញរូបថតនេះកូនៗប្រាប់ថាជារូបថតម៉ែ តែខ្ញុំឆ្លើយមិនមែនទេគឺជារូបថតមនុស្សផ្សេងគ្រាន់តែទម្រង់មុខស្រដៀងគ្នាប៉ុណ្ណោះ។ ម្សិលមិញភរិយាខ្ញុំថាជារូបថតគាត់ដែលជាងថតបានថតមិនឲ្យដឹងខ្លួនហើយរក្សាទុកនៅក្នុងម៉ាស៊ីនថតរបស់អ្នកថតរូបដែលគាត់មរណភាពច្រើនឆ្នាំមកហើយ»។
សម្តេចតេជោ គិតថាតាមការពិនិត្យ រូបថតនេះគឺភរិយាថតនៅក្នុងអំឡុងឆ្នាំ១៩៩២ ស្ថិតក្នុងវ័យ ៣៨ឆ្នាំដែលមានកូន ៦នាក់និងនៅរស់ ៥នាក់ស្លាប់ម្នាក់។
តាមប្រភពដែលបង្ហោះរូបថតសម្តេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺរូបថតសម្តេចទាំងទ្វេនេះ ថតនៅក្នុងដំណើរទស្សនកិច្ចក្នុងខេត្តសៀមរាប៕