ក្រសួងប្រកាសបើកបង្រៀនថ្នាក់ភាសាចិនតាមអនឡាណ រៀនឥតគិតថ្លៃ នៅផ្ទះក៏រៀនបាន!

94
0 8,719

ចំពោះសិស្សនិស្សិត ដែលចង់រៀនភាសាចិន តែរវល់គ្មានពេលទៅរៀនដល់ទីតាំងផ្ទាល់ ក៏ដូចជាគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃសិក្សា ឈប់ពិបាកចិត្តទៀតទៅ ព្រោះពេលនេះក្រសួងទេសចរណ៍បើកវគ្គបង្រៀនភាសាចិនតាមអនឡាញឥតគិតថ្លៃ អ្នកនៅផ្ទះក៏អាចរៀនបានដែរ។

94 free

យោងតាមការចុះផ្សាយដោយក្រសួងទេសចរណ៍បានឱ្យដឹងថា ចំពោះវគ្គបណ្តុះបណ្តាលភាសាចិន នឹងចាប់ផ្តើមសិក្សាពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តទៅ (រៀនរៀងរាល់ថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍)។ ដូច្នេះសម្រាប់យុវជន សិស្ស និស្សិត និងសារធារណៈជនចង់សិក្សាអាចធ្វើការចុះឈ្មោះសិក្សា និងវាយតម្លៃសមត្ថភាពដែលពាក់ព័ន្ធជំនាញខាងលើតាមរយៈអាស័យដ្ឋានគេហទំព័រ https://www.tptd.org ឬអាចចុះឈ្មោះតាមរយៈ QR Code ខាងក្រោមបាន។

សូមបញ្ជាក់ថា ព័ត៌មានលំអិតផ្សេងទៀត អាចធ្វើការទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនៃក្រសួងទេសចរណ៍ ឬតាមរយៈលេខទូរស័ព្ទ និងតេឡេក្រាម៖ ០១៥ ៥១១ ១១៦/០៧៨ ៨៩៩ ៩១៩ រៀងរាល់ម៉ោងធ្វើការ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...