Celtic តែងតាំងលោក Rodgers ជាគ្រូបង្វឹកថ្មី លើកិច្ចសន្យារយៈពេល៣ឆ្នាំ
បរទេស៖ ក្លិបបាល់ទាត់ Celtic បានបញ្ជាក់ថា ពួកគេបានតែងតាំងលោក Brendan Rodgers ធ្វើជាគ្រូបង្វឹកថ្មីជាលើកទី២ ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។
គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះបានត្រលប់មក Celtic វិញត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះបន្ទាប់ពីចាកចេញពីក្លឹបយក្សស្កុតឡេន Premiership មកគ្រប់គ្រងក្លឹប Leicester City ។ លោក Rodgers បានយល់ព្រមទៅវិញទៅកាន់ក្របខណ្ឌស្កុតឡេនវិញ ដើម្បីចាកចេញពី Leicester ក្នុងខែមេសា បន្ទាប់ពីលទ្ធផលមិនល្អ នៅ Premier League ។
បន្ទាប់ពីកិច្ចពិភាក្សាវិជ្ជមានដែលបានធ្វើឡើងជាមួយនឹងថ្នាក់ដឹកនាំរបស់ Celtic កាលពីដើមខែនេះ នាំឲ្យបុរសសញ្ជាតិអៀរឡង់ខាងជើងបានយល់ព្រមទទួលយករជ្ជកាលនៅ Celtic ជាលើកទីពីរ ហើយនឹងស្នងតំណែងពីលោក Ange Postecoglou ដែលបានចាកចេញកាលពីខែឧសភាដើម្បីចូលរួមជាមួយ Tottenham Hotspur ៕