សំណើរតម្លៃ ៥០លានផោនរបស់ Man United ត្រូវក្លិប Chelsea ច្រានចោលជាលើកទី២ នៃការបន្តដេញថ្លៃនាំយក Mason Mount

94
0 163

(ឡុងដ៏)៖ Manchester United បានធ្វើការដាក់សំណើរដេញថ្លៃប្រមាណ ៥០លានផោនជាលើកទី២ ទៅកាន់ក្លិប Chelsea ចំពោះការចង់បានកីឡាករ Mason Mount តែត្រូវបានច្រានចោលទៅវិញ, នេះបើតាមប្រភភពី BBC ឲ្យដឹងនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

94 free

ខ្សែបម្រើ Mason Mount បច្ចុប្បន្នមាន ២៤ឆ្នាំ គឺបានក្លាយជាកីឡាករម្នាក់ស្ថិតក្នុងជម្រើសកំពូលមួយរបស់អ្នកចាត់ការក្លិប Man United លោក Erik ten Hag ដែលកំពុងសម្លឹងរកមើលកីឡាករមកបំពេញពង្រឹងក្នុងទម្រង់របស់ក្រុម បន្ទាប់ពីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៃឈានទៅប្រជែងពាន Champions League រដូវកាលថ្មីខាងមុខនេះ។

ខណៈក្លិប Chelsea បច្ចុប្បន្នកំពុងតែត្រូវការហិរញ្ញវត្ថុ ដើម្បីបន្ធូបន្ថយវិបត្តិលើការព្រួយបារម្ភអំពីលក្ខណ (Financial Fair Play) បន្ទាប់ពីរដូវកាលមុនពួកគេបានចំណាយប្រមាណ ៦០០លានផោនក្នុងការដោះដូរកីឡាករ ពេលដែលក្លិបតោខៀវ ត្រូវបានគេយល់ថា មានគោលការណ៍តម្លៃប្រមាណ ៧០លានផោនចំពោះ Mason Mount៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...