Haaland បន្តឡើងតម្លៃខ្លួនកប់ពពក ក្រោយផ្លាស់មក Man City
បរទេស៖ ខ្សែប្រយុទ្ធ Erling Haaland បានឡើងតម្លៃខ្លួនកប់ពពករហូតទៅដល់ ១៨០លានអ៊ឺរ៉ូ ក្រោយផ្លាស់មកកាន់ក្លឹប Manchester City បាន១រដូវកាល។ នេះបើយោងតាមទីផ្សារកីឡាករបច្ចុប្បន្ននេះរបស់ Tranfermarkt។
នៅក្នុងរយៈពេល១រដូវកាលលេងឲ្យក្លឹប Man City កីឡាករ Haaland បានឡើងតម្លៃខ្លួន ១០លានអ៊ឺរ៉ូ ដោយកាលពីចុងឆ្នាំមុន កីឡាករនេះមានតម្លៃខ្លួន ១៧០លានអ៊ឺរ៉ូ រីឯនៅពេលនេះមានតម្លៃខ្លួន ១៨០លានអ៊ឺរ៉ូ។
Haaland បន្តជោគជ័យខ្លាំងនៅ Man City ដោយកាលពីរដូវកាលឆ្នាំ២០២២/២៣ បានចូលលេងប្រកួតសរុប ៥៣ប្រកួត និងស៊ុតចូល ៥២គ្រាប់ ដោយជួយក្លឹបឲ្យឈ្នះពាន UCL, PL និង FA Cup ៕