កម្ពុជា បង្កើត​ស្ថាប័ន​ជំនាញ​សេដ្ឋកិច្ច​ឌីជីថល

94
0 145

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​​បង្កើត​អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល ​ដែល​ស្ថិត​នៅក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដើម្បី​ធានា​ប្រសិទ្ធភាព និងសក្តិសិទ្ធិ​ភាព​នៃការដឹកនាំ ការគ្រប់គ្រង និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថលនៃប្រទេស​កម្ពុជា។ អនុក្រឹត្យស្តី​ពី​បង្កើតស្ថាប័ននេះ​ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខា​កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០២៣។

94 free

គនាយកដ្ឋាន​សេដ្ឋកិច្ចឌីជីថល ​បំពេញ​មុខងារ​​ជាសនាធិការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើ​បេសកកម្ម​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៃប្រទេសកម្ពុជា​ដោយឈរលើគោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ និងសមធម៌​សង្គម អនុលោម​តាមគោលនយោបាយ​ យុទ្ធសាស្រ្ត ផែនការ ច្បាប់ និងលិខិតបទដ្ឋានគិតយុត្តផ្សេងទៀត ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ចឌីជីថល៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...