អាជីវករផ្សារអូររាំងឪ ៦នាក់ព្រួតគ្នាវា.យស្ត្រីដែលជាអាជីវករលក់ដូរ ដូចគ្នាម្នាក់ បណ្ដាលអោយរលូ.តកូន និងរងរបួសធ្ងន់
ខេត្តត្បូងឃ្មុំ៖ ករណីហិង្សាដោយចេតនា ស្រ្តីចំនួន ៦នាក់ វាយមកលើ ស្រ្តីមានគភ៌ម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ រហូតរលូតកូនក្នុងផ្ទៃ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្សារអូររាំងឪ ក្នុងភូមិលេខ៤កើត ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះមានឈ្មោះ វន់ ណៃស៊ីម មុខរបរលក់ដូរ ខោអាវ អាយុ ៣៧ឆ្នំា ស្នាក់នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកអូរំាងឪ ខេត្តត្បូងឃ្មុំ ដោយបច្ចប្បន្ន រស់នៅជាមួយឪពុកម្ដាយ នៅឡើងទេ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ជនបង្កដែលជាជនសង្ស័យមានគ្នាចំនួន ៦នាក់ បានព្រួតវាយមកលើជនរងគ្រោះ ជាស្រ្តីមានគភ៌ម្នាក់ បណ្តាលឲ្យដួលសន្លប់ នៅនឹងកន្លែង មូលហេតុដោយសារទាស់ពាក្យសម្តីនិងគ្នា ជនបង្កបានបោះពាក្យសម្តី វ៉ៃបង់លុយ ដោយមិនញញើត និងច្បាប់ អាងអំណាចទឹកលុយ ករណីនេះបានបណ្តាលឲ្យស្រ្តីមានគភ៌រងរបួសធ្ងន់ រហូតរលូតកូនក្នុងផ្ទៃពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង ទៅអធិការដ្ឋានស្រុកអូររាំងឪ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
ចំណែកក្រុមជនបង្កបានធ្វើសកម្មភាពហើយ ត្រូវបានសមត្ថកិច្ចហៅទៅកាន់អធិការដ្ឋានស្រុកអូររាំងឪដើម្បីសាកសួរ និងកត់កំណត់ហេតុបន្តតាមនីតិវិធី អ្វីដែលចំឡែកគឺសមត្ថកិច្ចបានដោះលែងក្រុមជនបង្កត្រឡប់មកវិញ រហូតដល់ពេលនេះជនបង្កបានរត់បាត់ស្រមោល គេចចេញពីសំណាញ់ច្បាប់។
បើតាមប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅថ្ងៃកើតខាងលើក្រុមជនបង្កបានធ្វើសកម្មភាពទៅលើជនរងគ្រោះ បើសិនគ្មានអ្នកនៅក្បែរនោះចូលជួយនោះទេ ជនរងគ្រោះអាចស្លាប់បាត់បង់ជីវិត ចំពោះកាម៉េរាសុវត្ថិភាពនៅក្បែរនោះវិញ មាន តែត្រូវញាតិជាមួយជនបង្កបានលុបចេញបំបាត់វត្ថុតាង ព្រោះកន្លែងកើតហេតុនៅក្នុងផ្សារលក់ដូរមានសឹងគ្រប់ៗតូប។
បើតាមប្រភពបានបន្តទៀតថា៖ បានស្គាល់អត្តសញ្ញាណជនបង្កជាជនសង្ស័យមានគ្នាចំនួន៦ នាក់ ស្គាល់ឈ្មោះ ៤នាក់ និង២នាក់ទៀតមិនទាន់ស្គាល់៖
១. ជនបង្កដែលជាជនសង្ស័យមានឈ្មោះ អន លាងបូ លក់អាត្រាក់ (ក្នុងភូមិលេខ៣)
២. ជនបង្កដែលជាជនសង្ស័យមានឈ្មោះ អន សំអាត លក់ខោអាវ (ក្នុងផ្សារអូររំាងឪ)
៣. ជនបង្កដែលជាជនសង្ស័យមានឈ្មោះ ថុល ជាតា លក់ប្រហិត (ក្នុងផ្សារអូររំាងឪ)
៤. ជនបង្កដែលជាជនសង្ស័យមានឈ្មោះ សុង ឆេងហ៊ួរ លក់ខោអាវ (ក្នុងផ្សារអូររំាងឪ)
សូមបញ្ជាក់ថា៖ ទាក់ទង និងករណីនេះជាបទល្មើសព្រហ្មទណ្ឌ នៅចំណុច មាតិកាទី២ ជំពូកទី២ ផ្នែកទី២ នៃក្រមព្រហ្មទណ្ឌ នៅមាត្រាទី ២១៧៖ បទហិង្សាដោយចេតនា ដាក់ទោសជាប់ពន្ធនាគារ ១ឆ្នាំ ទៅ៣ឆ្នាំ, មាត្រាទី ២១៨៖ ស្ថានទម្ងង់ទោស ដាក់ទោសជាប់ពន្ធនាគារ ២ឆ្នាំ ទៅ៥ឆ្នាំ, និងមាត្រាទី ២១៩៖ ស្ថានទម្ងង់ទោសទាក់ទងនឹងជនរងគ្រោះ ចំនុចទី២ទាក់ទងនារីមានគភ៌ ជាប់ទោសដាក់ពន្ធនាគារ ២ឆ្នាំ ទៅ៥ឆ្នាំ។
បច្ចុប្បន្នគ្រួសារជនរងគ្រោះ សូមស្នើដល់អាជ្ញាធរមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំពិនិត្យ និងសូមមេត្តាជួយស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះផង។
អង្គភាពយើងរង់ចាំការបកស្រាយពីជនសង្ស័យជាជនបង្ករៀងរាល់ម៉ោងធ្វើការ..! សូមអរគុណ…