ថៅកែហាង សាលម៉ុន ស៊ូស៊ីបា បានចង.ក.ស..ម្លា..ប់.ខ្លួន ដោយសារតែជាប់បំណុលគេច្រើនពេក

94
0 624
ចុចតាមដានតាមតេឡេក្រាម

មណ្ឌលគីរី៖ បុរសម្នាក់ដែលជាថៅកែភោជនីយ៍ដ្ឋាន សាលម៉ុនស៊ូស៊ីបា មានវិប្បត្តិផ្លូវចិត្ត ដោះមិនចេញ ដោយសារជាប់បំណុលធនាគារច្រើន គិតខ្លីជក់ថ្នាំញៀនអស់២កញ្ចប់ រួចបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួន ។
ហេតុការណ៏មួយនេះ បានកើតឡើងនៅក្នុងភោជនីយដ្ឋាន យីយោ សាលម៉ុនស៊ូស៊ីបា ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។

សព មានឈ្មោះ លី សុខធា ភេទប្រុស ជនជាតិខ្មែរ អាយុ៤៥ឆ្នាំ មុខរបរម្ចាស់ភោជនីយ៍ដ្ឋាន សាលម៉ុនស៊ូស៊ីបា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

94 free

តាមសមត្ថកិច្ច ក្រោយពីស៊ើបសួរ ស្រាវជ្រាវ បែកធ្លាយព័ត៌មាន ជនរងគ្រោះជាប់បំណុលធនាគារច្រើន ហើយនៅក្នុងហាងរកឃើញសំបកកំប៉ុងស្រាបៀដែលជនរងគ្រោះហូប និងសំណល់កញ្ចប់គ្រឿងញៀនចំនួន២កញ្ចប់ដែលជនរងគ្រោះជក់ ។

បើតាមការសន្និដ្ឋាន ផ្តើមចេញពីវិប្បត្តិផ្លូវចិត្ត ដោះមិនចេញហូបស្រាបៀ និងជក់គ្រឿងញៀនលើសកម្រិត រួចបញ្ចប់ជីវិតខ្លួនឯង ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...