កូរ៉េខាងត្បូង-វៀតណាម ព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងទំហំពាណិជ្ជកម្ម

94
0 245

ហាណូយ៖ ប្រទេសកូរ៉េខាងត្បូង និងវៀតណាម នៅថ្ងៃសុក្របានព្រមព្រៀងជំរុញកិច្ចប្រតិបត្តិការសន្តិសុខ ដោយលើកឡើងពីការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី បើទោះបីជាមានការធ្លាក់ចុះនៅឆ្នាំ២០២៣នេះ និងផែនការដំឡើងពន្ធរបស់វៀតណាមលើក្រុមហ៊ុនធំៗក៏ដោយ។

លោក យូន ស៊ុកយុល (Yoon Suk Yeol) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៧ជាមួយប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) លើបញ្ហាសំខាន់មួយចំនួន រាប់ចាប់តាំងពីឧស្សាហកម្មរ៉ែសំខាន់ៗដល់កម្មករវៀតណាមនៅកូរ៉េ ហើយនិយាយថាទីក្រុងសេអ៊ូល នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។

94 free

ក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ប្រធានាធិបតីវៀតណាម លោក ធឿង បានគូសបញ្ជាក់ថា «វៀតណាមគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដ៏ទៃទៀត ដែលអាចមានទំនាក់ទំនងជិតស្និទ្ធ ជាមួយក្រុងព្យុងយ៉ាង។ ប៉ុន្តែវៀតណាម ត្រៀមខ្លួនជាស្រេចដើម្បីចូលរួម ក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ»។ ក្រៅពីនេះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នា ជំរុញវិស័យឧស្សាហកម្មការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខនៅតំបន់សមុទ្រចិនខាងត្បូង។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាម ក្នុងនាមជាប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បានទទួលស្គាល់ចំពោះបញ្ហាសេដ្ឋកិច្ច ប៉ុន្តែបានរំលឹកឡើងវិញនូវតួនាទីដ៏សំខាន់របស់វៀតណាម សម្រាប់យុទ្ធសាស្ត្រសម្រាប់ភាពរីកចម្រើនរបស់ទីក្រុងសេអ៊ូល៕

South Korea’s President Yoon Suk Yeol, his wife Kim Keon-hee, Vietnamese President Vo Van Thuong and his spouse Phan Thi Thanh Tam pose for a picture during their meeting at the Presidential Palace in Hanoi, Vietnam, June 23, 2023. Yonhap via REUTERS
94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...