ទីក្រុងប៉េកាំង បង្កើនកម្រិតប្រកាសអាសន្ននៃអាកាសធាតុក្តៅខ្លាំង

94
0 165

ប៉េកាំង៖ ទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះបានដំឡើងការព្រមានសម្រាប់អាកាសធាតុក្តៅខ្លាំងទៅជា «ពណ៌ក្រហម» ដែលជាកម្រិតមួយខ្ពស់បំផុតក្នុងប្រព័ន្ធប្រកាសអាសន្នរបស់ខ្លួន ដោយថាសីតុណ្ហភាពនៅផ្នែកភាគច្រើននៃរដ្ឋធានីមួយនេះអាចឡើងលើសពី ៤០អង្សាសេ។

អាជ្ញាធរក្នុងតំបន់នៅថ្ងៃសុក្រនេះ បានព្រមានថា ការអូសបន្លាយពេលនៃសីតុណ្ហភាពខ្ពស់អាចប៉ះពាល់ដល់សុខភាព និងបានណែនាំដល់ប្រជាជនឲ្យបរិភោគទឹកយ៉ាងហោចណាស់ ១.៥លីត្រជារៀងរាល់ថ្ងៃ ក៏ដូចជាកំណត់ពេលវេលាស្ថិតនៅខាងក្រៅ។

94 free

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលឧតុនិយមចិននិយាយថា សីតុណ្ហភាពខ្ពស់នឹងបន្តនៅទូទាំងភាគខាងជើងនៃប្រទេសក្នុងរយៈពេលពី ៨ទៅ១០ថ្ងៃបន្ទាប់ទៀត។ ការត្រួតពិនិត្យ និងការព្រមានអំពីអាកាសធាតុក្តៅខ្លាំងនេះ នឹងបន្តនៅទីក្រុងប៉េកាំង ធានជីន ហឺប៉ី សានទុង ហឺណាន និងម៉ុងហ្គោលីខាងក្នុង។

ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុ ៤កម្រិតដោយពណ៌ក្រហមគឺជាក្រុមធ្ងន់ធ្ងរបំផុតតាមពីក្រោយដោយពណ៌ទឹកក្រូច លឿង និងខៀវ។ ការជូនដំណឹងពណ៌ក្រហមមានន័យថា សីតុណ្ហភាពត្រូវបានកំណត់ឡើងលើសពី ៤០អង្សាសេក្នុងរយៈពេល ២៤ម៉ោង៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...