ពលរដ្ឋជាច្រើនផ្ទុះការតវ៉ាជាមួយក្រុមហ៊ុនខេភី ម៉នដានី រហូតឈានដល់ការបិទផ្លូវ

94
0 460

ភ្នំពេញ៖ពលរដ្ឋជាច្រើន ដែលជាអតិថិជនរបស់ ក្រុមហ៊ុនខេភី ម៉នដានី បានលើកគ្នាមកតវ៉ានៅខាងស្នាក់ការបុរីគម្រោងទី២៩ រហូតឈានដល់ការបិទផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះស៊ីម និស្ស័យបានបង្ហោះវីឌីអូ ព្រមទាំងធ្វើការផ្សាយផ្ទាល់ជុំវិញសកម្មភាពតវ៉ារបស់ពលរដ្ឋ ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា ៖ នៅថ្ងៃអាទិត្យ ទី២៥នេះ អតិថិជនផ្ទុះការតវ៉ាទាមទារអោយបុរី KP ម៉នដានី ដោះស្រាយជូនពួកគាត់ ដែលខ្លះមិនទាន់បានប្លង់ ខ្លះទៀតមិនទាន់បានសាងសង់ផ្ទះនៅដីទទេ អស់រយះពេលជាង២ឆ្នាំមកហើយ ។

94 free

ជាមួយគ្នានេះ សង្កេតឃើញថា អតិជនភាគច្រើន សុទ្ធតែជាកម្មករ កម្មការិនីរោងចក្រ ព្រមទាំងអ្នកដែលមានជីវភាពមធ្យម រហូតដល់មានពលរដ្ឋខ្លះជាអ្នកដែលបានខ្ចីលុយពីធនាគារ ដើម្បីមកទិញផ្ទះផងដែរ ។

ជុំវិញបញ្ហានេះ ពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុនខេភី ម៉នដានី បានស្នើសុំដល់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តារកដំណោះស្រាយជូនពួកគាត់ផងដែរ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...