សង្គ្រាមស៊ីវិលក្នុងប្រទេសរុស្ស៊ីដែលប៉ុនប៉ងដោយក្រុម Wagner ត្រូវបានទប់ស្កាត់ទាន់ពេលដោយលោក ពូទីន
បរទេស៖ លោក Nicolas Maduro មេដឹកនាំវេណេស៊ុយអេឡា បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគ្រប់គ្រងទប់ទល់នឹងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសរបស់លោក ទាន់ពេលវេលា ខណការលើកឡើងរបស់មេដឹកនាំរូបនេះ កើតឡើងបន្ទាប់ពីមេដឹកនាំក្រុម Wagner ប្រកាសផែនការបះបោរ។
លោក Maduro បានរំលឹកឡើងវិញថា ទីក្រុង Caracas នឹងឈរនៅក្នុងសាមគ្គីភាពជាមួយលោក Putin នៅក្នុងព្រឹត្តិការណ៍មួយដើម្បីរំលឹកដល់ទិវានៃកងទ័ពបូលីវ៉ារៀ ដោយបន្ថែមថា ប្រធានាធិបតីរុស្ស៊ី បានប្រឈមមុខនឹងការប៉ុនប៉ងក្បត់ជាតិ និងសង្គ្រាមស៊ីវិល ហើយនៅពេលនេះ ប៉ុន្តែគាត់បានទទួលជ័យជម្នះលើបញ្ហានេះ។
លោក បានបន្តថា ពីប្រទេសវេណេហ្ស៊ុយអេឡា រាល់ការគាំទ្ររបស់យើងចំពោះប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ដែលយើងអាចចាត់ទុលោកជាបងប្រុស៕