បុរសម្នាក់.ស..ម្លា..ប់.បងប្អូនជីដូនមួយ ព្រមទាំងក្មួយអាយុទើបតែ១ខួប ដោយសារតែ…

94
0 3,048

កំពងស្ពឺ៖ ស្ត្រីវ័យក្មេងម្នាក់ រួមជាមួយកូនតូចដែលមានអាយុទើបតែបាន ១ខួប ត្រូវបាត់បង់ជីវិតក្នុងសភាពសពយ៉ាងអាណោចអធ័ម ក្រោមស្នាដៃបងប្អូនជីដូនមួយរបស់ខ្លួន ដោយសារមូលហេតុគំនុំ និងឥទ្ធិពលគ្រឿងញៀន។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

94 free

តាមការបញ្ជាក់បឋមពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្តាយឈ្មោះ ឈៀវ សុខគឿន អាយុ២៤ឆ្នាំ និងកូនស្រីអាយុ១ខួប រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ចំណែកជនដៃដល់មិនត្រូវបានស្គាល់ឈ្មោះនៅឡើយទេ ។

ជុំវិញហេតុការណ៍នេះ មន្ត្រីនគរបាលស្រុកបសេដ្ឋបានបន្តទៀតថា មូលហេតុដែលឈានទៅដល់ការដាច់ចិត្តកាប់ រហូតបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតទាំង២នាក់នោះ គឺរឿងគំនុំ ហើយជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនផងនោះ ទំនងឥទ្ធិពលគ្រឿងញៀនធ្វើទុក្ខផង ទើបមានរឿងអកុសលបែបនេះកើតឡើង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានបើកប្រតិបត្តិការតាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...