EU ៖ ការបះបោររបស់ក្រុម Wagner នាំឲ្យអំណាចយោធារុស្ស៉ីប្រេះឆា

94
0 159

ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល (Josep Borrell) បាននិយាយនៅថ្ងៃចន្ទនេះថា ការបះបោរដោយក្រុមទាហានស៊ីឈ្នួល Wagner នៅក្នុងប្រទេសរុស្ស៉ីកាលពីចុងសប្តាហ៍កន្លងទៅថ្មីនេះ បង្ហាញពីភាពប្រេះឆាក្នុងអំណាចយោធារបស់ទីក្រុងមូស្គូ ដែលអាចបណ្តាលមកពីសង្គ្រាមលើអ៊ុយក្រែន។

94 free

លោក បូរ៉ែល បានប្រាប់អ្នកយកព័ត៌មានក្នុងប្រទេសលុចសំបួ មុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប យ៉ាងដូច្នេះថា «ប្រព័ន្ធនយោបាយរុស្ស៉ីកំពុងបង្ហាញពីភាពផុយស្រួយ ហើយអំណាចយោធាកំពុងប្រេះឆា។ លោក ពូទីន បានបង្កើតក្រុម Wagner ឥឡូវក្រុមនេះកំពុងធ្វើសកម្មភាពប្រឆាំងនឹងអ្នកដែលបានបង្កើតពួកគេ»។ លោកបន្ថែមថា «វាមិនមែនជារឿងល្អទេ ដែលយើងមើលឃើញថាមហាអំណាចនុយក្លេអ៊ែរដូចរុស្ស៉ី អាចឈានចូលទៅក្នុងដំណាក់កាលនៃអស្ថិរភាពនយោបាយ។ នេះជាពេលវេលាសម្រាប់ EU ក្នុងការបន្តគាំទ្រអ៊ុយក្រែនជាងពេលណាៗ ទាំងអស់»។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងជាមួយវិមានក្រឹមឡាំង ក្រោមការជួយសម្រុះសម្រួល ពីប្រធានាធិបតីបេឡារុស ថៅកែក្រុមទាហានស៊ីឈ្នួល Wagner លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន ក៏បានបញ្ជាឲ្យកងកម្លាំងរបស់ខ្លួន ឱ្យបោះបង់ការបះបោរ ហើយដកថយទៅកាន់តំបន់មួយនៅភាគខាងកើតអ៊ុយក្រែន ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ីវិញ ប៉ុន្តែវានៅតែមិនទាន់ច្បាស់នៅឡើយទេថា តើប្រធានាធីបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានយល់ព្រមធ្វើការរុះរើថ្នាក់ដឹកនាំកំពូលរបស់យោធា ឬក៏ធ្វើសម្បទានណាមួយដែរឬអត់៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...